រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថាន និងដៃគូបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាស្តីពីគម្រោង «ភាពជាដៃគូរវាងរដ្ឋ ឯកជន និងសហគមន៍ ដើម្បីលើកកម្ពស់កសិកម្មភាតរភាពបរិស្ថាន និងជីវភាពដែលធន់នឹងអាកាសធាតុរបស់ប្រជាសហគមន៍នៅភាគខាងជើងនៃបឹងទន្លសាប» ហៅកាត់ថា PEARL។

គួរបញ្ជាក់ថាពិធីនេះបានប្រព្រឹត្តិទៅនារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នាទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាជនបង្គោលបម្រុងកម្ពុជាសម្រាប់មូលនិធិអាកាសធាតុ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោង «ភាពជាដៃគូរវាងរដ្ឋ ឯកជន និងសហគមន៍ ដើម្បីលើកកម្ពស់កសិកម្មភាតរភាពបរិស្ថាន និងជីវភាពដែលធន់នឹងអាកាសធាតុរបស់ប្រជាសហគមន៍នៅភាគខាងជើងនៃបឹងទន្លសាប» ហៅកាត់ថា PEARL ជាមួយលោកស្រី Rebekah Bell នាយិកាអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា៖នៅក្នុងកិច្ចព្រមព្រៀងនេះ ក្រសួងបរិស្ថានបានជជែកពិភាក្សាជាមួយអង្គការ FAO ដាក់ចូលចំណុចមួយចំនួនដែលផ្តល់ភាពជាម្ចាស់សម្រាប់កម្ពុជាក្នុងគ្រប់គ្រងគម្រោង ដូចជាការអនុវត្តគម្រោងត្រូវមានការចូលរួមពីក្រសួងក្នុងភាពជាដៃគូ រាល់ការជ្រើសរើសទីបឹ្រក្សា និងការទិញសម្ភារៈដើម្បីបម្រើឱ្យសកម្មភាពនានានៃគម្រោង ត្រូវមានការចូលរួមសម្រេចពីភាគីកម្ពុជាទើបអាច បន្តនីតិវិធីទៅមុខបាន ហើយនឹងផ្សព្វផ្សាយរាល់ព័ត៌មានវឌ្ឍនភាពរបស់គម្រោងជាសាធារណៈ ដើម្បីបង្ហាញពីតម្លាភាព និងគណនេយ្យភាព។
ឯកឧត្តម អ៊ាង សុផល្លែតបានមានប្រសាសន៍ដោយបញ្ជាក់ថា៖”គម្រោងនេះនឹងបានក្លាយជាគម្រោងមួយដែលបង្ហាញពីភាពជាម្ចាស់របស់កម្ពុជាក្នុងការគ្រប់គ្រង និងជំរុញតម្លាភាព និងគណនេយ្យភាពពីភាគីពាក់ព័ន្ធ ជាពិសេសដៃគូអភិវឌ្ឍន៍ក្នុងការអនុវត្តគម្រោង “។
សូមបញ្ជាក់ផងដែរ គម្រោង PEARL ជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងស្ថាប័នពាក់ព័ន្ធនានា វិស័យឯកជន និងសង្គមស៊ីវិល ក្រោមការគាំទ្រជំនួយបច្ចេកទេសពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ និងហិរញ្ញវត្ថុពីមូលនិធិអាកាសធាតុបៃតង។

គម្រោងមួយនេះដែរ ទទួលបានការអនុម័តនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិអាកាសធាតុបៃតង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ មានរយៈពេល ០៦ឆ្នាំ ដែលមានថវិកាសរុបចំនួនប្រមាណ ៤៣ លានដុល្លារអាមេរិក ដែលក្នុងនោះថវិកាចំនួន ៣៦,២លានដុល្លារអាមេរិក ជាជំនួយឥតសំណងពីមូលនិធិអាកាសធាតុបៃតង និង៦,៦លានដុល្លារអាមេរិកជាថវិកាបដិភាគរបស់ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការFAO។ ជាមួយគ្នានេះដែរ គម្រោងនេះនឹងផ្តល់នូវអត្ថប្រយោជន៍ដល់កសិករប្រមាណ ៤៥០ ០០០នាក់ និងខ្សែច្រវ៉ាក់តម្លៃនៅភាគខាងជើងបឹងទន្លេសាបរួមមានខេត្ត៖ កំពង់ធំ សៀមរាប ព្រះវិហារ និងឧត្តរមានជ័យ៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
yunanistan haberleri

cameron cohen sex video

www indinsex com