ក្ងោក៖ ជាប្រភេទសត្វជិតផុតពូជ (EN) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានពេញមួយឆ្នាំនៅប្រទេសកម្ពុជាយើង ភាគច្រើនរស់នៅតាមតំបន់ ព្រៃល្បោះចម្រុះ តាមមាត់ទឹក ជាយព្រៃ ព្រៃ ឫស្សី ព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។

វាមានបណ្តោយខ្លួនធំ ជើងវែង កវែង ស្លាប និង ខ្លួនពណ៌បៃតងភ្លឺ កំប៉ោយឈរត្រង់ មានកន្ទុយធំវែងមានដៅពណ៌លឿងលាយខៀវដូចភ្នែករាប់រយ សត្វញីស្រដៀងឈ្មោលដែរ តែពណ៌ស្រអាប់ជាង និងមានកន្ទុយខ្លី។ នៅរដូវបន្តពូជសត្វ ឈ្មោលបើកកន្ទុយវែងដូចផ្លិត ដើម្បីទាក់ទាញសត្វញី ហើយវារកចំណីជាហ្វូង និងរស់នៅតាមដើមឈើខ្ពស់ៗ៕