ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អនុញ្ញាតឱ្យលោក Colin Poole នាយកប្រចាំតំបន់ មហាទន្លេមេគង្គ អាស៊ីខាងត្បូង ចូលជួបសម្តែងការគួរសម និងពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងភាព ជាដៃគូអភិវឌ្ឍន៍ នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្តីការក្រសួងបរិស្ថាន។

នៅក្នុងជំនួបសម្តែងការគួរសមនេះ បានពិភាក្សាលើ ចំនុចសំខាន់ៗ ចំនួន៤ ដែលរួមមាន ទី១. អង្ករ អាយប៉ីស(IBIS rice) ទី២. ការអភិវឌ្ឍសហគមន៍ ទី៣. កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និង ទី៤. កាគ្រប់គ្រងធនធានធម្មជាតិ។

 

លោក Colin Poole បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការអស់រយៈពេលជាង ២០ឆ្នាំមកនេះ រវាងក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ WCS ក្នុងភាពជាដៃគូអភិវឌ្ឍន៍ ដែលបានសម្រេចលើទិសដៅអភិវឌ្ឍន៍សំខាន់ៗចំនួន ៤រួមមាន ការអនុវត្តសកម្មភាពអភិរក្សជីវចម្រុះ ក្នុងតំបន់ការពារធម្មជាតិសំខាន់ៗ បង្កើនការអប់រំផ្សព្វផ្សាយលើការងារអភិរក្ស ធានានិរន្តភាពហិរញ្ញប្បទានសម្រាប់ការអភិរក្សសំខាន់ៗ តាមរយៈការលើកទឹកចិត្ត និងជម្រើសស្ថេរភាពហិរញ្ញប្បទានផ្សេងទៀត។

ថ្លែងគាំទ្រ និងជំរុញលើកិច្ចសហប្រតិបត្តិក្នុងភាពជាដៃគូនេះ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ការអនុវត្តអេកូទេសចរណ៍គឺជាទិសដៅចម្បង ដែលក្រសួងបរិស្ថានបាននឹងកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់ ហើយជាពិសេសនឹងប្រែក្លាយតំបន់អេកូទេសចរណ៍ឱ្យទៅជារបៀងអេកូទេសចរណ៍ធម្មជាតិ ដែលអាចផ្សារភ្ជាប់ពីតំបន់អេកូទេសចរណ៍មួយទៅតំបន់អេកូទេសចរណ៍មួយទៀត ដើម្បីភាពទាក់ទាញពីភ្ញៀវទេសចរណ៍ ហើយការអនុវត្តនេះ នឹងកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ពីព្រោះប្រជាពលរដ្ឋនឹងមិនចូលព្រៃកាប់ឈើទៀតនោះទេ ប្រសិនជាពួកគាត់រកចំណូលបានមកពីការនាំភ្ញៀវទេសចរណ៍កម្សាន្ត ក្នុងតំបន់អេកូទេសចរណ៍។  លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បាននឹងកំពុងជំរុញយុទ្ធនាការកាត់បន្ថយប្លាស្ទិក នៅតាមសាលារៀនទូទាំងប្រទេស ដែលប្រជាពលរដ្ឋគ្រាន់តែឈប់ប្រើប្រាស់ថង់ប្លាស្ទិកតែ១ថ្ងៃប៉ុណ្ណោះ ក្នុង១សប្តាហ៍ ។

ជាមួយគ្នានេះដែរ លោក Colin Poole ចាប់អារម្មណ៍ ហើយនឹងគិតគូរ ដើម្បីគាំទ្រលើសកម្មភាពកាត់បន្ថយប្លាស្ទិកនេះ តាមរយៈកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូអភិវឌ្ឍន៍ជាបន្តទៀត ដើម្បីសម្រេចបាននូវទិសដៅរួមរបស់ក្រសួងបរិស្ថានក្នុងដំណាក់កាលទី១ នៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ថ្ងៃ អង្គារ, 22 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ