នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យបណ្តាញក្រុមការងារ នៃកម្មវិធីជំនួយខ្នាតតូចរបស់មូលនិធិបរិស្ថានសកល (GEF-Small Grants) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងបរិស្ថាន ដើម្បីលើកកម្ពស់ កិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូឱ្យកាន់តែមានប្រសិទ្ធភាព។

លោក Sano AKLHTERUZZAMAN ប្រធានបណ្តាញក្រុមការងារនៃមូលនិធិបរិស្ថានសកល បានសម្តែង ការអបអរសាទរដល់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន សម្រាប់អាណត្តិទី៧នៃរាជរដ្ឋាភិបាល។

លោក Sano បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងបរិស្ថាន និងបណ្តាញអង្គការសង្គម ស៊ីវិល និងស្ថាប័នដែលទទួលបានជំនួយឥតសំណងខា្នតតូចរបស់មូលនិធិបរិស្ថានសកល លើកិច្ចគាំពារ បរិស្ថាន និងរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ។ គម្រោងខ្នាតតូចរបស់ មូលនិធិបរិស្ថានសកលមានចំនួន ២៥២គម្រោង ដែលក្នុងនោះមាន ១៩គម្រោង កំពុងអនុវត្ត ដែលមាន ថវិកាសរុបប្រមាណជាង ៩លានដុល្លារអាម៉េរិក រាប់ចាប់តាំងពីឆ្នាំ២០០៥។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត  បានសំដែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាងក្រសួងបរិស្ថាន ជាមួយបណ្តាញក្រុមការងារ នៃកម្មវិធីជំនួយខ្នាតតូចរបស់មូលនិធិបរិស្ថានសកល លើកិច្ចការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងសំណល់ និងសារធាតុគីមី ការអភិរក្ស ជីវចម្រុះ និងលើកកម្ពស់ជីវភាពសហគមន៍។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនតំណាងបណ្តាញអង្គការសង្គមស៊ីវិល អំពីផែនការ អាទិភាពរយៈពលខ្លីរបស់ក្រសួងបរិស្ថាន ដែលបាននឹងកំពុងអនុវត្តរួមមាន ការគ្រប់គ្រងសំណល់ តាមរយៈ ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅតាមសាលារៀន ការអភិវឌ្ឍសហគមន៍តំបន់ការពារ តាមរយៈទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្រ្តដើម្បីលើកកម្ពស់ចីរភាពសហគន៍  និងការដាំដើមឈើ។

គួរបញ្ជាក់ជូនថា ក្រសួងនឹងរៀបចំ App ដាំដើមឈើ ដើម្បីលើកទឹកចិត្ត និងត្រួតពិនិត្យចលនាដាំដើមឈើ ដែលនឹងលើកកំពស់ដល់កំណើនឥណទានកាបូន និងសម្រេចបានគោលដៅអព្យាក្រិតកាបូន៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ថ្ងៃ អង្គារ, 22 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ