ការប្រែប្រួលអាកាសធាតុនឹងបង្ករឱ្យមានវិបត្តិជនភៀសខ្លួនធំធេងបំផុត
ថ្ងៃ ពុធ, 27 ធ្នូ, 2017ក្នុងរយៈ១០ឆ្នាំខាងមុខមនុស្សប្រមាណ១០លាននាក់នឹងត្រូវបង្ខំចាកចេញពីផ្ទះសម្បែងរបស់ខ្លួនដោយសារតែការប្រែប្រួលអាកាសធាតុ ហើយបញ្ហានេះនឹងក្លាយជាបញ្ហាចម្បងបង្អស់របស់ពិភពលោកដែលមិនធ្លាប់មាននោះទេ។ នេះគឺជាការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវការប្រែប្រួលអាកាសធាតុដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។
មន្ត្រីជាន់ខ្ពស់នៃទាហានសហរដ្ឋអាមេរិក និងជាអ្នកជំនាញសន្តិសុខ បានលើកឡើងថាចំនួនជនភៀសខ្លួនដោយសារតែការប្រែប្រួលអាកាសធាតុពីសីរ៉ីនឹងនៅតែកើនឡើងទៅកាន់ប្រទេសអឺរ៉ុប ហើយជាពិសេសគឺនៅរយៈពេល២០ឆ្នាំខាងមុខដែលមិនមែនត្រឹមតែ១ ឬ២លានដែលអឺរ៉ុបជួបប្រទះរាល់ថ្ងៃនេះទេ ប៉ុន្តែអាចទៅដល់១០ ឬ២០លាន ក្នុងរយៈពេល២០ឆ្នាំទៅមុខទៀតដែលនឹងមកពីអាហ្វ្រិកខាងត្បូង។
ការសិក្សាដដែល បានអំពាវនាវឱ្យរដ្ឋាភិបាលទាំងអស់យល់ព្រមនៅយុត្ថាធិការថ្មីមួយដើម្បីការពារកុំឱ្យមានជនភៀសខ្លួនដោយសារតែការប្រែប្រួលអាកាសធាតុ។ ការអំពាវនាវនេះ គឺខណៈដែលកិច្ចប្រជុំស្តីពីការប្រែប្រួលអាកាសធាតុគ្រោងនឹងធ្វើឡើងនៅសប្តាហ៍ក្រោយក្នុងប្រទេសអាល្លឺម៉ង់ដែលជំរុញឱ្យមេដឹកនាំទាំងអស់ធ្វើការកាន់តែខ្លាំងដើម្បីដាក់ចេញនូវការអនុវត្តជាទិសដៅក្នុងកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារ៉ីស៕
ប្រភព៖ https://www.theguardian.com/environment/2017/nov/02/climate-change-will-create-worlds-biggest-refugee-crisis