ស្ទឹងតាសាលកំពង់ស្ពឺ ទេសភាពស្ប្រៀបបីដូចសមុទ្រព័ទ្ធដោយភ្នំ
ថ្ងៃ សុក្រ, 29 ធ្នូ, 2017តំបន់កម្សាន្តទំនប់ទឹកស្ទឹងតាសាលជាទីលម្ហែកាយដ៏មនោរម្យទេសភាពស្អាតប្លែកភ្នែក ភ្នំហ៊ុមព័ទ្ធជុំវិញ និងស្លែសារាយដុះអែបច្រាំស្ទឹងធំល្វឹងល្វើយ លាយឡំដោយឈើងាប់តូចធំឈរអើតក ពីផ្ទៃទឹកយ៉ាងត្រសង ហាក់ដូចជាកំពុងរងចាំទទួលស្វាគមន៍ទេសចរជិតឆ្ងាយ។ ដំបូងឡើយអ្នកភូមិហៅថា ទំបន់ឥណ្ឌាដែលស្ថិតក្នុងភូមិអូរអញ្ចាញ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺដោយទេសចរគ្រាន់តែធ្វើដំណើរចេញហួសពីតំបន់រមណីយដ្ឋាន ទេទឹកពុះ ប្រមាណជិត២០គីឡូម៉ែត្រ នឹងឃើញទេសភាពដ៏អស្ចារ្យដែលមានភ្នំព័ទ្ធជុំវិញមិនខាន៕
*****អត្ថបទ និងរូបភាពជាកម្មសិទ្ធិរបស់ភ្នំពេញប៉ុស្តិ៍ ក្រសួងបរិស្ថានគ្រាន់តែផ្សព្វផ្សាយបន្តមិនមែនស្វែងរកប្រាក់ចំណេញ