ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជាបានថ្លែងថា អាល្លឺម៉ង់នឹងរួមចំណែកក្នុងការពង្រឹងវិស័យបរិស្ថានលើការគ្រប់គ្រងសំណល់រឹង រាវ និងបច្ចេកទេសកែច្នៃសំណល់ទាំងនោះឡើងវិញ ។ ឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជាថ្លែងយ៉ាងដូច្នេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី ០៥ តុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួង ។

ជាការគូសបញ្ជាក់បន្ថែម ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការអបអរសាទរជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដែលទទួលបានតំណែងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន និងបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីបន្តរវាងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងកម្ពុជា ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតបានថ្លែងអំណរគុណចំពោះសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រជាជនអាល្លឺម៉ង់ GIZ, KfW និងសហការី ដែលបានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាបរិស្ថានទាំងក្នុងតំបន់ និងសកល ជាពិសេសការប្រែប្រួលអាកាសធាតុ សេដ្ឋកិច្ចចក្រា និងការកាត់បន្ថយការបំពុលដោយប្លាស្ទិក ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា បញ្ហាប្លាស្ទិកជាបញ្ហាចម្បងដែលក្រសួងបានដាក់ចេញនៅកំឡុងនៃ ១០០ថ្ងៃនៃការចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងបរិស្ថានរបស់ឯកឧត្តម ហើយជាក់ស្តែងក្រសួងក៏ទទួលបានជោគជ័យគួរជាទីមោទន ដោយមានសិស្សានុសិស្សជាង ១.៤លាននាក់ចូលរួម ។ ហើយការចូលរួមនេះ គូសបញ្ជាក់ពីភាពវិជ្ជមាននៃផ្លាស់ប្តូរឥរិយាបទរបស់យុវជនជំនាន់ក្រោយ ដើម្បីប្រយុទ្ធប្រឆាំងនឹងសំណល់ប្លាស្ទិក ឈានឆ្ពោះទៅភាពស្អាត បៃតង ដោយចីរភាព ។ ស្របនឹងការថ្លែងឡើងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានថ្លែងគាំទ្រទាំងស្រុងលើការងារអាទិភាពនៃយុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថាន និងបន្តគាំទ្រក្នុងភាពជាដៃគូ តាមរយៈការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញប្បទាន ដើម្បីរួមចំណែកក្នុងវិស័យបរិស្ថានដែលជាបញ្ហាសកល ។

សូមរម្លឹកជូនថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងកម្ពុជា បានគាំទ្រលើគម្រោងការលើកកម្ពស់ការគ្រប់គ្រងសំណល់រឹងក្នុងតំបន់អាស៊ាន ផលិតកម្មដោយនិរន្តរភាព (SCP) គម្រោង One Health នៅបឹងទន្លេសាប ការគ្រប់គ្រងធានធានធម្មជាតិ និងតំបន់ឆ្នេរ វិស័យកសិកម្ម ដែលមានភាពធន់នឹងអាកាសធាតុ និងការគ្រប់គ្រងសំណស់រឹង ៕

     

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ថ្ងៃ អង្គារ, 22 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ