នៅព្រឹកថ្ងៃអង្គារទី៥ ខែសីហា ឆ្នាំ២០២៥ នៅវត្តព្រះធាតុបាស្រី ក្នុងភូមិសាស្រ្តឃុំព្រះធាតុ ស្រុកអូររាំងៀ ខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោកជំទាវ ជា សុផាកន្នី ប្រធានកិត្តិយសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ រួមជាមួយ ថ្នាក់ដឹកនាំ មន្រ្តីរាជការ សមាជិក សមាជិកា សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន យុវជនសសយក យុវជនមូលដ្ឋាន រដ្ឋបាលខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃនិងប្រជាពលរដ្ឋ បានប្រារព្ធពិធីអុជធូប ថ្វាយគ្រឿងសក្ការៈដល់ព្រះអង្គខ្មៅ បារមីហ្លួងព្រះស្តេចកន បារមីអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ គ្រប់ជំនាន់ បារមីថែរក្សាប្រាសាទវត្តព្រះធាតុបាស្រី បារមីមេទ័ពខ្មែរគ្រប់ជំនាន់ ព្រះវេស្សវន្ត ព្រះវេរោ និងម្ចាស់ទឹកម្ចាស់ដី ព្រៃភ្នំមានរឹទ្ធីបារមី សុំប្រទានពរជ័យសេចក្ដីសុខចម្រើន និងជ័យជម្នះគ្រប់ភារកិច្ច និងលើសមរភូមិប្រយុទ្ធប្រឆាំងនឹងសត្រូវឈ្លានពានទឹកដី ជូនដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមជាមួយបុត្រាបុត្រី ចៅប្រុស ចៅស្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងក្រុមគ្រួសារ និងជូនកងទ័ពកម្ពុជា ដែលកំពុងឈរជើងយ៉ាងរឹងមាំការពារជាតិ មាតុភូមិកម្ពុជានៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ក្នុងពិធីបួងសួង សុំសេចក្ដីសុខនិងជ័យជម្នះ ជូនថ្នាក់ដឹកនាំ និងជូនវីរៈកងទ័ពខ្មែរ ក៏បានប្រារព្ធ ពិធីគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលី ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាជន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ការពលីជីវិតរបស់កងទ័ព នៅសមិរភូមិជួរមុខ ក្នុងពេលមានសង្រ្គាម គឺជាការលះបង់នូវគុណូបការៈ មិនអាចកាត់ថ្លៃបាន ក្នុងបុព្វហេតុការពារទឹកដី ការពារជាតិ មាតុភូមិ ពីសំណាក់សត្រូវ និងមិនឱ្យសត្រូវឈ្លានពានបានឡើយ។ ឯកឧត្តមរដ្ឋមន្រ្តី បានបួងសួង ដល់វត្ថុស័ក្ដិសិទ្ធិតាមជួយថែរក្សាការពារ វីរៈកងទ័ពខ្មែរឱ្យទទួលបានជោគជ័យ មានសុខភាពល្អ ចៀសឆ្ងាយពីជំងឺដង្កាត់ទាំងពួង ទទួលបានសុខសុវត្ថិភាព និងជោគជ័យក្នុងសមរភូមិ ជានិច្ចនិរន្តរ៍ និងសូមគោរពវិញ្ញាណក្ខនរបស់កងទ័ពកម្ពុជាយើង សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាជនទូទាំងប្រទេស នឹងចងចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជាជារៀងរហូត៕

 

 

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ថ្ងៃ អង្គារ, 22 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ