ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យ កន្លែងឧបទ្ទវហេតុលេចធ្លាយប្រេងម៉ាស៊ូត ចេញពីស៊ីទែនផ្ទុកប្រេង ដឹកតាមទូររថភ្លើង និងបានធ្លាក់ចេញពីផ្លូវរត់ នៅក្នុងភូមិទួលតាឯក សង្កាតទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីជំនាញក្រសូងបរិស្ថាន មន្ទីរបរិស្ថានខេត្ត ឯកឧត្តមអភិបាលរងខេត្ត តំណាងរដ្ឋបាលក្រុងបាត់ដំបង អាជ្ញាធរមូលដ្ឋាន តំណាងក្រុមហ៊ុនដឹកជញ្ជូនផ្លូវដែក ផងដែរ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានដឹកនាំឱ្យក្រុមការងារជំនាញក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរ និងតំណាងក្រុមហ៊ុន រៀបចំវិធានការទប់ស្កាត់ ការហូរសាយភាយប្រេងទៅទីតាំងផ្សេងទៀត ដោយការដាក់របាំងពោងស្ទាក់ចាប់តំណក់ប្រេង ចំនួនបីកន្លែងសំខាន់ៗ តាមប្រឡាយរំដោះទឹកភ្លៀង និងធ្វើការសម្អាត ជាប្រចាំ ដើម្បីការពារការលេចចូលទៅប្រព័ន្ធលូ និងតំបន់ទឹកសាធារណៈ និងធ្វើឱ្យប្រព័ន្ធរំដោះទឹក ដែលរងប៉ះពាល់ ចម្ងាយប្រមាណ៥០០ម៉ែត្រ ពីកន្លែងកើតហេតុស្អាតឡើងវិញ ។

ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យ ក្រុមការងារប្រើប្រាស់គ្រឿងចក្រ កាយប្រមូលសំណាក ដែលដក់ជាប់ជាមួយតំណក់ប្រេងចេញពីដីប្រឡាយ និងធ្វើការស្តារប្រឡាយឱ្យស្អាត សម្រាប់ប្រយោជន៍ប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រើប្រាស់។ ជាមួយគ្នានេះ ឯកឧត្តម បានស្នើដល់អាជ្ញាធរ ជួយណែនាំប្រជាជនដែលរស់នៅក្នុងក្បែរកន្លែងកើតហេតុ ថែរក្សាអនាម័យនៅតាមកន្លែងរស់នៅឱ្យបានស្អាតជាប្រចាំ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងកុំយកសំណល់ប្រេងលេចធ្លាយ ទៅប្រើប្រាស់ និងត្រូវធ្វើការប្រមូលទុកដាក់ ដើម្បីអាជ្ញាធរដឹកជញ្ជូនយកទៅដុត ជាមួយឡដុតសំរាមឱ្យបានត្រឹមត្រូវតាមបច្ចេកទេស។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យក្រុមការងារត្រូវចុះវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ឱ្យបាន ច្បាស់លាស់ ដើម្បីពិនិត្យនិងដោះស្រាយការខូចខាតបរិស្ថាន និងធានាដល់ភាពស្អាតនៅតាមមូលដ្ឋាន ជាពិសេសការស់នៅរបស់ប្រជាពលរដ្ឋនិងបរិស្ថាន មានសុខភាពល្អ និងការអភិវឌ្ឍប្រកបដោយចីរភាព។

សូមបញ្ជាក់ថាស៊ីទែនប្រេងដឹកតាមទូរថភ្លើង ចំនួនបួន បានធ្លាក់ចេញពីរថភ្លើង ដោយឧបទ្ទវហេតុរថភ្លើងធ្លាក់ផ្លូវ កាលពីរសៀលថ្ងៃទៅ១៦ ខែសីហា ឆ្នាំ២០២៥។ ស៊ីនទែនមានប្រេងម៉ាស៊ូត ចំណុះ ៣៦០០០ លីត្រ ត្រូវបានដឹកតាមទូរថភ្លើងនីមួយៗ បានលេចចេញមកក្រៅ ប្រហែល ៧០០០០ លីត្រ ដោយក្នុងនោះប្រេងប្រហែល ១០០០០ លីត្រ ត្រូវបានប្រជាជនចុះប្រមូលយក។ ក្រៅពីនេះ ប្រេងដែលលេចធ្លាយមួយចំនួនបានហូរចូលក្នុងប្រឡាយរំដោះទឹកភ្លៀង ដោយបានរាយបាយចម្ងាយ ៥០០ មែត្រពីទីតាំងលេចធ្លាយ  និងមួយចំនួនហូរចូលក្នុងរណ្តៅនៅម្ខាងទៀតនៃផ្លូវរថភ្លីង៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ