នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសមជាមួយ លោក YOSHINORI OZAWA ប្រធានសហព័ន្ធសមាគមមេធាវី (Japan Federation of Shiho-Shoshi Lawyer’s Associations) នៅទីស្តីការក្រសួងបរិស្ថាន។

ជំនួបនេះធ្វើឡើងក្នុងគោលបំណងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ជាពិសេសលើវិស័យច្បាប់ពាក់ព័ន្ធនឹងការការពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ការអនុវត្តច្បាប់បរិស្ថានឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលការណ៍នៃការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក YOSHINORI OZAWA និងគណៈប្រតិភូ ព្រមទាំងបានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលតែងតែជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា ក្នុងការគាំទ្រវិស័យបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោក YOSHINORI OZAWA បានសម្តែងនូវការកោតសរសើរចំពោះការដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក្នុងការលើកកម្ពស់ការការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការពង្រឹងការអនុវត្តច្បាប់បរិស្ថាន។ លោកក៏បានបង្ហាញពីបំណងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងការគាំទ្រលើការអភិវឌ្ឍសមត្ថភាពផ្នែកច្បាប់បរិស្ថាន ដើម្បីរួមចំណែកដល់ការការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

 

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ