ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាល្ងាច ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ស្តីពីការប្រែប្រួលអាកាសធាតុ នៅប្រទេសទីម័រឡេស្តេ។

នៅក្នុងអំឡុងពេលបំពេញការងារ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នឹងថ្លែងសន្ទរកថាគន្លឹះ ដែលលើកឡើងអំពីអាទិភាពរបស់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ដែលជំរុញឱ្យកាន់តែខ្លាំងក្លា និងភាពងាយស្រួលជាងមុន លើហិរញ្ញវត្ថុអាកាសធាតុ និងការគាំទ្រជាក់ស្តែង សម្រាប់ប្រទេសដែលងាយរងគ្រោះ ព្រមទាំងអាទិភាពជាយុទ្ធសាស្ត្រសម្រាប់ COP31។

ឯកឧត្តមរដ្ឋមន្រ្តី គ្រោងនឹងថ្លែងទៅកាន់សហគមន៍អន្តរជាតិជាថ្មីថា កម្ពុជាមានប្តេជ្ញាចិត្តរបស់ តាមរយៈផែនការសកម្មភាព NDC 3.0 ដែលកំណត់គោលដៅ តាមលក្ខខណ្ឌក្នុងការកាត់បន្ថយការភាយឧស្ម័នផ្ទះកញ្ចក់ រហូតដល់ ៥៥ ភាគរយ ត្រឹមឆ្នាំ២០៣៥ និងការឆ្ពោះទៅគោលដៅកម្ពុជាជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០។ កម្ពុជានៅតែជំរុញឱ្យមានការរក្សាសីតុណ្ហភាពត្រឹម ១.៥ អង្សាសេ នៅតែជាកត្តាចាំបាច់បំផុត ក្នុងការការពារជីវិតរស់នៅ ការថែរក្សាប្រព័ន្ធអេកូឡូស៊ី និងការសម្រេចបានការអភិវឌ្ឍប្រតកបដោយចីរភាព។

សូមបញ្ជាក់ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ស្តីពីការប្រែប្រួលអាកាសធាតុ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីឌីលី (Dili) ប្រទេសប្រទេសទីម័រឡេស្តេ (Timor-Leste)។ កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីប្រទេសនេះ បានទទួលតំណែងជាប្រធានដឹកនាំក្រុមប្រទេស LDC លើការប្រែប្រួលអាកាសធាតុ សម្រាប់អាណត្តិ ឆ្នាំ២០២៦-២០២៧។

ថ្នាក់ដឹកនាំប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ទាំង ៤៤ នឹងធ្វើការពិនិត្យនិងពិភាក្សា លើបញ្ហានៃការប្រែប្រួលអាកាសធាតុ ជំរុញឱ្យមានការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការបន្ស៊ាំ (Adaptation Finance) និងការខូចខាត បាត់បង់ (Loss and Damage) ព្រមទាំងការរក្សាកម្រិតកំដៅផែនដី មិនឱ្យលើសពី ១,៥ អង្សាសេ។ លទ្ធផលនៃកិច្ចប្រជុំ នឹងបញ្ជូនទៅកាន់កិច្ចប្រជុំកំពូល លើកទី៣១ នៃសន្និសីទភាគីនៃអនុសញ្ញាក្របខ័ណ្ឌ អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP31) នៅទីក្រុងអង់តាលយ៉ា (Antalya) ប្រទេសទួរគីយ៉េ (Turkiye) នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ