ដើម្បីអបអរសាទរទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានលើកទឹកចិត្តឱ្យមន្រ្តីជំនាញ ភាគីពាក់ព័ន្ឋ និងដៃគូ រួមគ្នាបង្កើតព្រឹត្តិការណ៍យុទ្ឋនាការកាត់បន្ថយប្លាស្ទិកនៅកម្ពុជា។
នៅក្នុងកិច្ចប្រជុំជាមួយ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញមកពីគ្រប់អគ្គនាយកដ្ឋាននៃក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍន៍ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ បានគាំទ្រចំពោះយុទ្ធនាការរួមគ្នាកាត់បន្ថយប្លាស្ទិក ដើម្បីជំរុញការអនុវត្តអនុក្រឹត្យលេខ១៦៨ របស់រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក ឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការលើកទឹកចិត្ត ឱ្យមានការចូលរួម ពិវិស័យឯកជន ក៏ដូចជាដើម្បីអបអរសាទរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខផងដែរ។

ឯកឧត្តម សៅ សុភាព នាយកខុន្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថានកំពុងពិនិត្យ ពិភាក្សាជាមួយមន្រ្តីជំនាញ ពាក់ព័ន្ឋ ដើម្បីត្រៀមរៀបចំសកម្មភាពឆ្លើយតបនឹងគំនិតផ្តួចផ្តើមរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ដូចមានសកម្មភាពលម្អិតដូចជា៖
១- ត្រៀមបង្កើតយុទ្ធនាការរួមគ្នាកាត់បន្ថយប្លាស្ទិក រួមទាំងការបង្កើតស្លាកសញ្ញាសាមញ្ញមួយ សម្រាប់សម្គាល់យុទ្ធនាការនេះ
២- សហការជាមួយសភាពាណិជ្ជកម្ម និងបណ្តាញសារព័ត៌មាន ព្រមទាំងនៅក្នុងគេហទំព័រ និងផេកហ្វេសបុករបស់ក្រសួងបរិស្ថាន ដើម្បីធ្វើការផ្សព្វផ្សាយជាសាធារណៈ ឲ្យបានទូលំទូលាយទៅលើព្រឹត្តិការណ៍នានា នៃយុទ្ឋនាការ
៣- បង្កលក្ខណៈ ឱ្យម្ចាស់អាជីវកម្មចុះឈ្មោះ ចូលរួមបញ្ឈប់ការផ្តល់ថង់ប្លាស្ទិកដោយឥតគិតថ្លៃ ទៅកាន់អតិថិជន
៤- ម្ចាស់អាជីវកម្ម ដែលបានចុះឈ្មោះ ទទួលបានការផ្សព្វផ្សាយតាមគេហទំព័រនៃយុទ្ធនាការជាផ្លូវការ និងមានសិទ្ធទទួលបានផ្លាកសញ្ញារង្វាន់លើកទឹកចិត្ត ពីក្រសួងបរិស្ថានផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តម សៅ សុភាព បានបញ្ជាក់ដែរថា យុទ្ឋនាការរួមគ្នាកាត់បន្ថយប្លាស្ទិក ជាក់ស្តែងគឺចាប់ផ្តើមចាប់ពីការប្រារព្ឋទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ឆ្នាំ២០១៨ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ផ្សារដើមថ្កូវ រាជធានីភ្នំពេញ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨។ ក្នុងឱកាសនោះក្រសួងបរិស្ថានគ្រោងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ការផ្តួចផ្តើមចូលរួមកាត់បន្ថយការប្រើប្រាសថង់ប្លាស្ទិក ជូនម្ចាស់ផ្សារទំនើបមួយចំនួន ដែលបានអនុវត្តន៍តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិកផងដែរ។

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ថ្ងៃ អង្គារ, 22 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ