ថ្នាក់ដឹកនាំវ័យក្មេង និងយុវជនរាជធានីខេត្តសៀមរាប ទទួលចំណេះដឹងស្តីពីការប្រែប្រួលអាកាសធាតុ
ថ្ងៃ អង្គារ, 29 ឧសភា, 2018សៀមរាប៖ ថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយសាលាខេត្តសៀមរាប បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់យុវជនខេត្តសៀមរាប អញ្ជើញមកពីមន្ទីរវិស័យពាក់ព័ន្ធសរុបប្រមាណ១៤០ នាក់ ក្នុងនោះស្រ្តី៦៨នាក់ ក្រោមអធិបតីភាពឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តម ទៀ សីហា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប។ វគ្គបណ្តុះបណ្តាលធ្វើឡើងក្នុងគោលបំណងបង្កើនចំណេះដឹងថ្មីៗទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងវិធានការប្រចាំថ្ងៃសម្រាប់បន្ស៊ាំនិងកាត់បន្ថយការប្រែប្រួលអាកាសធាតុទៅកាន់ថ្នាក់ដឹកនាំវ័យក្មេង និងយុវជនដែលជាទំពាំងស្នងឬស្សី។ សិក្ខាកាមក៏បានចុះទស្សនៈសិក្សាអំពីការអនុវត្តកសិកម្មឆ្លាតខាងអាកាសធាតុ និងកសិដ្ឋានចិញ្ចឹមត្រី នៅឃុំក្របីរៀល ក្រុងសៀមរាបខេត្តសៀមរាបផងដែរ។