ដើម្បីរួមចំណែកគាំពារបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ និងជីវចម្រុះ នាយកដ្ឋានរង្វាន់និងលើកទឹកចិត្ត នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានរៀបចំព្រឹត្តិការណ៍ជិះកង់ ផ្សព្វផ្សាយចំណេះដឹង«រួមគ្នាដើម្បីមេត្រីភាពបរិស្ថាន» នៅជុំវិញក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ។
លោកជំទាវ ងិន លីណា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណង
ទី១ ដើម្បីអបអរសាទរទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក៥មិថុនា
ទី២ ដើម្បីផ្សព្វផ្សាយជំរុញការចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថាន ដល់វិស័យឯកជនក្នុងការបញ្រ្ជាបការងារបរិស្ថានក្នុងផ្នែកធុរៈពាក់ព័ន្ឋ ស្របតាមអនុក្រឹត្យ លេខ៦០អន.ក្របក ស្តីពីការលើកទឹកចិត្តក្នុងការប្រតិបត្តិមេត្រីភាពបរិស្ថាន របស់រាជរដ្ឋាភិបាលកម្ពុជា
និងទី៣ ផ្សព្វផ្សាយកិច្ចគាំពារបរិស្ថាន តាមរយៈសកម្មភាពជិះកង់ ចែកខិតបណ្ណ បិទផូសស្ទ័រ ដើម្បីផ្លាស់ប្តូរទំលាប់ប្រជាពលរដ្ឋ ចូលរួមស្រលាញ់បរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ ។

សូមបញ្ជាក់ថា នៅក្នុងយុទ្ឋនាការរួមគ្នាដើម្បីមេត្រីភាពបរិស្ថាន មន្រ្តីនៃក្រសួងបរិស្ថាន បានផ្តល់សារអប់រំនានា នៅតាមដងផ្លូវ និងតាមផ្សារដល់ប្រជាពលរដ្ឋ នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានដូចជា :
– ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកទាំងអស់គ្នា
– ចូលរួមប្រើប្រាស់បច្ចេកវិទ្យាទ្រទ្រង់បរិស្ថាន និងការប្រើប្រាស់ផលិតផលមេត្រីភាពបរិស្ថាន
– ចូលរួមសកម្មភាពមេត្រីភាពបរិស្ថាន និងថែរក្សាអត្តសញ្ញាណធម្មជាតិ
– លើកកម្ពស់ការស្រលាញ់បរិស្ថាន និងការចូលរួមការពារបរិស្ថានទាំងអស់គ្នា
– ចូលរួមគាំពារបរិស្ថាន អភិរក្សធនធានធម្មជាតិ និងការពារប្រព័ន្ឋអេកូឡូស៊ីរួម
– ចូលរួមថែរក្សាធនធានសមុទ្រ ដើម្បីការអភិវឌ្ឍសង្គម

ជាមួយគ្នាដែរ នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ក្រសួងបរិស្ថាន ក៏បានរៀបចំនូវការប្រគុំតន្រ្តីមេត្រីភាពបរិស្ថាន នៅចំណុចមុខសាលាខេត្តកោះកុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន អាជ្ញាធរខេត្ត មន្រ្តីពាក់ព័ន្ឋ និងប្រជាពលរដ្ឋជាច្រើននាក់ទៀត ៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ថ្ងៃ អង្គារ, 22 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ