ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធាន: រួមគ្នាដើម្បីលុបបំបាត់ការបំពុលប្លាស្ទិក
ថ្ងៃ ពុធ, 20 មិថុនា, 2018នៅព្រឹកថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំរកា ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៨ មន្ទីរបរិស្ថានខេត្តកណ្តាល បានប្រារព្ធធ្វើទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធាន: រួមគ្នាដើម្បីលុបបំបាត់ការបំពុលប្លាស្ទិក ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯ.ឧ តាំង ម៉េងលាន អភិបាលរងខេត្ត និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណ:អភិបាលខត្តកណ្តាល ពិធីនេះធ្វើនៅសាលាបឋមសិក្សាទេពប្រណម្យ ភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាល អភិបាលរងស្រុក ប្រធានក្រុមប្រឹក្សាស្រុក មន្ត្រីការិយាល័យនានាជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរឃុំផ្សារដែក ប្រជាពលរដ្ឋ សិស្សានុសិស្សសាលាបឋមសិក្សាទេពប្រណម្យ វិទ្យាល័យទេពប្រណម្យ និងតំណាងអង្គការការីតាស់ ក្រុមហ៊ុន perfect growth co.Ltd. ក្រុមហ៊ុន TY Fashion (Cambodia) PLC. សរុបអ្នកចូលរួមចំនួន ៥៥០នាក់ ស្ត្រី២៦៩នាក់។ ពិធីនេះ មានចែក កូនឈើ ៣២០ដើម ដើម្បីយកទៅដាំ និងមានដាំជានិមិត្តរូបនៅទីតាំងប្រារព្ធពិធី ហើយមានចែកធុងសំរាម ៤ធុង តាំងផ្ទាំងប៉ាណូអប់រំបរិស្ថាន១ផ្ទាំង និងការបែងចែកកម្លាំងធ្វើអនាម័យតាមដងផ្លូវជាតិលេខ៥ជិតកន្លែងប្រាររព្ធពិធី ៕