ទីស្តីការក្រសួងបរិស្ថាន ថ្ងៃសុក្រ ១០កើត​ ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រសួងអប់រំយុវជន និងកីឡា បានរៀបចំពិធីសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូស្ម័គ្រចិត្ត និងបើកវគ្គបំប៉ននៅរាជធានី ភ្នំពេញ ដល់សិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ ខាងមុខ នេះ ដោយមានការអញ្ជើញជាអធិបតីដោយ ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ ឯកឧត្តម ឃុត ចាន់ដារ៉ា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានី ភ្នំពេញ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងមានការចូលរួមពីបណ្តាមន្ទីរអប់រំ លោកគ្រូ-អ្នកគ្រូ ទាំង២៥ រាជធានី-ខេត្ត ចំនួន៣៤វិទ្យាល័យ ចំនួន៣៦០នាក់ ដើម្បីបំពាក់បំប៉នចំណេះដឹង ក៏ដូច ជារំលឹកបន្ថែមដល់សិស្សថ្នាក់ទី១២ ទទួលបានលទ្ធផលល្អសម្រាប់ឆ្នាំសិក្សា២០១៧-២០១៨។

ឯកឧត្តម ឃុត ចាន់ដារ៉ា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានសហភាពសហព័ន្ធយុវជន កម្ពុជារាជធានី ថ្លែងអំណរគុណ ដល់ក្រសួងអប់រំយុវជន និងកីឡា លោកគ្រូ អ្នកគ្រូ ដែលបានចំណាយពេលវេលា ចូលរួមបង្រៀនបន្ថែមដល់សិស្សត្រៀមប្រឡងទុតិយភូមិ ក្នុងការពង្រឹងសមត្ថភាពដល់សិស្សានុសិស្ស ដើម្បីឱ្យទទួលបានគុនភាពអប់រំនៅក្នុងប្រទេសកម្ពុជាបានល្អប្រសើរ ស្របពេលជាមួយការធ្វើកំណែទំរង់របស់ក្រសួងអប់រំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយវិស័យអប់រំគឺជាកូនសោគន្លឹះសម្រាប់អភិវឌ្ឍប្រទេសជាតិយើងទាំងមូល។

ឆ្លៀតក្នុងឱកាសនេះ​ ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំយុវជន​ និងកីឡា​ បានលើកឡើងផងដែរ​ ទាក់ទងនឹងគោលនយោបាយរបស់ក្រសួងអប់រំ​ ធ្វើយ៉ាងណាអោយប្រព័ន្ធអប់រំនៅកម្ពុជាមានការអភិវឌ្ឍ​ និងដើរអោយទាន់បណ្តាប្រទេសផ្សេងៗ។ ម្យ៉ាងវិញទៀត​ លើកកម្ពស់សមត្ថភាពយុវជនកម្ពុជា​ ដែលជាទំពាំងស្នងឫស្សី​ ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមអោយមានការរីកចំរើន៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ថ្ងៃ អង្គារ, 22 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ