ក្នុងជំនួបជាមួយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត អេរីច សូលហេម (Erik Solheim) នាយកប្រតិបត្តិ នៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ(UNEP) បានបង្ហាញពីការសាទរចំពោះកម្ពុជា ក្នុងការងារគ្រប់គ្រងបរិស្ថាន។

ឯកឧត្តមបណ្ឌិត អេរីច សូលហេម (Erik Solheim) បានបង្ហាញពីទំនុកចិត្តថែមទៀតដល់ដល់ការអនុវត្តរបស់កម្ពុជា លើកិច្ចព្រមព្រាង និងគោលនយោបាយបរិស្ថាន ស្របទៅនឹងនិនាការអនុវត្តន៍ការងារបរិស្ថានក្នុងតំបន់ និងពិភពលោក។ ជាមួយគ្នានេះដែរ ឯកឧត្តម បានកោតសរសើរកម្ពុជា និងបានវាយតម្លៃខ្ពស់ការងាររបស់ក្រសួងបរិស្ថាន លើការងារកែទម្រង់ក្នុងវិស័យបរិស្ថាន ដែលក្នុងនោះការប្តេជ្ញាចិត្តរបស់កម្ព្ពុជាក្នុងការពង្រឹង ការងារពាក់ព័ន្ឋកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។

ឯកឧត្តម លើកទឹកចិត្តផងដែរ ឱ្យកម្ពុជាបន្តអនុវត្តន៍ការងារមួយចំនួន ជាពិសេសការអភិវឌ្ឍនានា គិតគូលើថាមពលកកើតឡើងវិញ ការគ្រប់គ្រងលើផលិតផលប្លាស្ទិក ការគិតគូលើគោលការណ៍កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការកែឆ្នៃ ប្រើប្រាស់ឡើងវិញផលិតផលប្លាស្ទិក។ ឯកឧត្តម បានជម្រុញឱ្យកម្ពុជាពង្រឹងថែមទៀតការការពារ និងអភិរក្សធនធានធម្មជាតិ ដែលជាអំណោយផលដល់ទេសចរណ៍ធម្មជាតិ ក៏ដូចជាជាចំណូលសម្រាប់ជីវភាពប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិទាំងនោះ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានមានប្រសាសន៍លើកឡើងពីវឌ្ឍនភាពការងាររបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសអាណត្តិកន្លងទៅនេះ ពាក់ព័ន្ធទៅនឹងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការរស់នៅដោយចីរភាព ក៏ដូចជាការធ្វើទំនើបកម្មរបស់ក្រសួងបរិស្ថាន។

ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា ក្នុងនាមប្រទេសកម្ពុជា ជាប្រទេសសមាជិកអង្គការសហប្រជាជាតិមួយដែរនោះ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការយ៉ាងស្អិតរមួតជាមួយអង្គការសហប្រជាជាតិ ដើម្បីអនុវត្តនូវកិច្ចព្រមព្រៀងនានា ជាមួយអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនេះ ក៏បានលើកឡើងឱ្យមានការទុកចិត្តនូវការអនុវត្តរបស់កម្ពុជា ក៏ដូចជាការទទួលខុសត្រូវរបស់កម្ពុជា ដូចជាការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ទាក់ទងនឹងថង់ប្លាស្ទិក បំរែបំរួលអាកាសធាតុ និងការអភិរក្សជីវៈចម្រុះ។

សូមបញ្ជាក់ថា បន្ទាប់ពីការជួបសំដែងការគួរសមជាមួយ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ រួចមក នៅថ្ងៃដដែល ឯកឧត្តមបណ្ឌិត អេរីច សូលហេម (Erik Solheim) បានដឹកនាំគណប្រតិភូជួបប្រជុំជាមួយក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដើម្បីពង្រឹងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ។

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ថ្ងៃ អង្គារ, 22 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ