កិច្ចប្រជុំពាក់កណ្តាលអណត្តិនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ាន
ថ្ងៃ ពុធ, 15 សីហា, 2018នៅថ្ងៃចន្ទ ៩រោចដល់ថ្ងៃពុធ១១ រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥-០៧ ខែសីហា ឆ្នាំ២០១៨ នៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ី លោកតាំង ម៉េងអៀង ប្រធាននាយកដ្ឋាន សេដ្ឋកិច្ចបៃតង និងលោក អ៊ូ ច័ន្ទធារិទ្ធ អនុប្រធាននាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានចូលរួមកិច្ចប្រជុំពាក់កណ្តាលអណត្តិនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ាន ដែលមានគណៈប្រតិភូកម្ពុជាចំនួន១៤រូប ដែលដឹកនាំដោយលោកជំទាវខ្វៃ សុភាពអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ក្នុងនោះក៏មានតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរ៉ែនិងថាមពល និងអាជ្ញាធរអគ្គីសនីកម្ពុជា ជាពិសេសក៏មានការចូលរួមពីបណ្តាប្រទេសសមាជិកអាស៊ាន ដែលជាសមាជិកនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ាន។ កិច្ចប្រជុំមានគោលបំណង ដើម្បី១)ពិនិត្យនិងអនុម័តលើកំណត់ហេតុនៃ សន្និសីទអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៣៥ ដែលបានប្រព្រឹត្តទៅនៅទីក្រុងបាងកកប្រទេសថៃនាឆ្នាំ២០១៧ ២)ពិភាក្សាវឌ្ឍនភាពលើវិស័យរួមមាន៖ ដឹកជញ្ជូន អប់រំ ថាមពល ការត្រៀមទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ និរន្តភាពទីក្រុង និងបរិស្ថាន និង៣)ពិភាក្សាត្រៀមរៀបចំសន្និសីទអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៣៦ នៅខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនៅប្រទេសសិង្ហបុរី៕