ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព(ក.ជ.អ.ច.) នាព្រឹកថ្ងៃចន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ បានចាត់ទុកថា ការលើកកម្ពស់ប្រសិទ្ធភាពថាមពល គឺជាកត្តាចម្បងមួយដែលអាចជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងបញ្ចេញកាបូនក្នុងកម្រិតទាបនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងដូចនេះ នៅក្នុងពិធីបើក «សន្និសីទស្តីពីការលើកកម្ពស់ប្រសិទ្ធភាពថាមពលក្នុងប្រទេសកម្ពុជា៖ ជំហានគន្លឹះឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចដោយចីរភាព» នៅសណ្ឋាគាររ៉ាហ្វលឡឺរូយ៉ាល់ រាជធានីភ្នំពេញ ដែលរៀបចំដោយក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយរដ្ឋាភិបាលស៊ុយអែត និងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (CCCA)។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី និងជាប្រធានក.ជ.អ.ច. បានស្នើបង្កើនការអប់រំផ្សព្វផ្សាយទៅកាន់អ្នកប្រើប្រាស់ថាមពលទាំងអស់ ទាំងនៅកម្រិតបុគ្គល គ្រួសារ សហគ្រាស សហគមន៍ និងសង្គមជាតិទាំងមូល ក្នុងន័យផ្លាស់ប្តូរឥរិយាបថឱ្យងាកមកយកចិត្តទុកដាក់លើការលើកកម្ពស់ប្រសិទ្ធភាពថាមពល ដែលនឹងធ្វើឱ្យពួកគាត់អាចកាត់បន្ថយចំណាយ និងបង្កើនអត្ថប្រយោជន៍បានច្រើនជាងមុន។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ការបង្កើនប្រសិទ្ធភាពថាមពលមិនមែនមានន័យថាត្រូវកាត់បន្ថយសកម្មភាពអភិវឌ្ឍន៍ បន្ថយល្បឿននៃកំណើនសេដ្ឋកិច្ច ឬកាត់បន្ថយគុណភាពជីវិតរបស់ប្រជាពលរដ្ឋឡើយ។ ផ្ទុយទៅវិញ វាជាកត្តាដ៏ចាំបាច់ដើម្បីធានាបាននូវការអភិវឌ្ឍដោយចីរភាព ដែលជាមាគ៌ា «ឈ្នះ-ឈ្នះ» សម្រាប់យើងទាំងអស់គ្នា៖ ឈ្នះសម្រាប់អ្នកប្រើប្រាស់ ឈ្នះសម្រាប់ធុរកិច្ចនិងអ្នកវិនិយោគ ឈ្នះសម្រាប់បរិស្ថាន ឈ្នះសម្រាប់ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងឈ្នះសម្រាប់សន្តិសុខថាមពល។

ឯកអគ្គរាជទូតប្រទេសស៊ុយអែតប្រចាំនៅកម្ពុជា លោកជំទាវ ម៉ារៀ សាហ្រ្កេន ក៏បានឱ្យដឹងថាប្រសិទ្ធភាពថាមពល គឺមានសារសំខាន់ណាស់សម្រាប់ឆ្លើយតបនឹងទិសដៅរបស់កម្ពុជាដើម្បីសម្រេចបានកំណើនប្រកបដោយចីរភាព។ រាជរដ្ឋាភិបាលស៊ុយអែត ក្នុងអំ​ឡុង​ ៣០​ឆ្នាំ​ចុងក្រោយនេះ បានធ្វើការកែលម្អយ៉ាងខ្លាំងទាំងការលើកកម្ពស់ថាមពលកកើតឡើងវិញ និងកែលម្អប្រសិទ្ធភាពថាមពល ក្នុងខណៈដែលត្រូវសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ច។

លោក នីក ប៊ែរេសហ្វត នាយកប្រចាំប្រទេសរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) បានគូសបញ្ជាក់ពីកិច្ចគាំទ្ររបស់UNDPចំពោះរាជរដ្ឋាភិបាល ថាUNDPកន្លងមកបានធ្វើការជាមួយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល តាំងពីឆ្នាំ២០១២ ក្រោមគម្រោងឈ្មោះ ថាមពលចីរភាពសម្រាប់ទាំងអស់គ្នា (Sustainable Energy for ALL: SE4ALL) ដើម្បីគាំទ្រអាទិភាពរបស់រាជរដ្ឋាភិបាលទៅលើការទទួលបានថាមពល ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញ ហើយបច្ចុបន្បន្នក៏កំពុងធ្វើការជាមួយក.ជ.អ.ច. ដើម្បីគាំទ្រវិស័យថាមពលនិងឧស្សាហកម្មក្នុងការលើកកម្ពស់វិធានការថាមពលឆ្លើយតបនឹងអាកាសធាតុដោយរួមបញ្ចូលទាំងថាមពលពន្លឺព្រះអាទិត្យ។

សិក្ខាកាមសរុបប្រមាណ១៥២នាក់ ក្នុងនោះស្រ្តី៣៦នាក់ ជាវាគ្មិនជាតិ និងអន្តរជាតិ និងតំណាងក្រសួងស្ថានប័នរដ្ឋ ស្ថាប័នសិក្សា ស្រាវជ្រាវ វិស័យឯកជន សង្គមស៊ីវិល បានពិភាក្សាអំពីការអនុវត្តល្អៗ និងឧបករណ៍នានាដែលជំរុញគំនិតផ្តួចផ្តើមនាំឱ្យមានប្រសិទ្ធភាពថាមពលក្នុងប្រទេសកម្ពុជា និងបង្កើនល្បឿននៃការផ្លាស់ប្តូររបស់កម្ពុជាទៅរកគំរូនៃការអភិវឌ្ឍនានាសម្រាប់កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។

 

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
yunanistan haberleri

cameron cohen sex video

www indinsex com