សិក្ខាសាលាចុងក្រោយស្តីពីការ ផ្សព្វផ្សាយសមិទ្ធផលគម្រោងអនុសញ្ញារីយ៉ូទាំង៣
ថ្ងៃ ពុធ, 19 ធ្នូ, 2018នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ លោកជំទាវ ចាន់ សុម៉ាលី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចុងក្រោយស្តីពីការ(ផ្សព្វផ្សាយសមិទ្ធផលគម្រោងអនុសញ្ញារីយ៉ូទាំង៣ ) លោកស្រី នង រតនា តំណាងអង្គការ UNDP ព្រមទាំងវត្តមានតំណាងអគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន អង្គការដៃគូ និស្សិតនៃសាកលវិទ្យាល័យ និងអ្នកពាក់ព័ន្ធជាច្រើនបានចូលរួម។ លោកជំទាវ ចាន់ សុម៉ាលី ឱ្យដឹងថា៖ប៉ុន្មានឆ្នាំចុងក្រោយនេះអនុសញ្ញានីមួយៗ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ឋ ក៍ដូចជាការបំពេញគ្នាទៅវិញទៅមក ក្នុងការសម្រេចទិសដៅរបស់ខ្លួន ហើយអង្គការUNDP ក៍ដូចអង្គការសហប្រជាជាតិ បានជំរុញឲ្យប្រទេសជាសមាជិករបស់អនុសញ្ញានីមួយៗត្រូវតែរួមគ្នា សហការគ្នា ហើយគិតគូរអំពីការងាររួមគ្នារវាងអនុសញ្ញាទាំង៣នេះ។ លោកជំទាវបានបន្តទៀតថា៖ដោយប្រទេសកម្ពុជាជាប្រទេសទីមួយ និងជាគម្រោងដែលល្អបំផុតក្នុងការសិក្សា ពីតម្រូវការសមត្ថភាពទៅលើរីយ៉ូទាំងបី ដោយសិក្សាវាយតំលៃ បង្ហាញឱ្យឃើញថាយើងនៅមានចំណុចខ្សោយ និងកង្វះមួយចំនួនដែលយើងត្រូវតែធ្វើការងាររួមគ្នា ពិសេសលើការងារទាញយកព័ត៌មាន និងការប្រើប្រាស់នូវព័ត៌មាន ហើយនិងការបង្កើតនូវព័ត៌មានពាក់ព័ន្ឋ នូវអនុសញ្ញានេះ ដោយមិនកាត់ផ្តាច់បាន ពិសេសការពង្រឹងសមត្ថភាពនេះតែម្តង។
គួរបញ្ជាក់ថា វេទិកានៅថ្ងៃនេះរៀបចំឡើងដោយនាយកដ្ឋានជីវៈចម្រុះនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព ក្រសួងបរិស្ថាន ដើម្បីបង្ហាញ និងផ្សព្វផ្សាយលទ្ធផលគម្រោងសំខាន់ៗចុងក្រោយ និងមានការ ដាក់តាំងបង្ហាញនូវសមិទ្ធិផលផ្សេងៗនៃគម្រោងដែល សម្រេចបានរយះពេ៣ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៦ រហូតដល់ ២០១៨។