នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន ដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការ ពិនិត្យ និងផ្តល់ យោបល់លើរបាយការណ៍ វាយ តម្លៃ ហេតុប៉ះពាល់ បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងសិក្សាស្វែងរុករករ៉ែលោហៈតំបន់អូរខ្វាវ លើ ផ្ទៃដី ទំហំ ១៨០,៥ គីឡូម៉ែត្រក្រឡា (១៨០៥០ ហិកតា) ដែល មាន ទីតាំង ភូមិសាស្រ្ត ស្ថិត នៅក្នុង ឃុំប៊ូជ្រី ស្រុកពេជ្រាដា និងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី របស់ ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited (ម្ចាស់គម្រោង) ដែល សិក្សា និង រៀបចំ របាយការណ៍ វាយ តម្លៃ ដោយក្រុម ហ៊ុន ទីប្រឹក្សា E & A Consultant Co., Ltd. ព្រមទាំងមាន ការចូលរួមពីតំណាង អគ្គនាយកដ្ឋាន និង នាយកដ្ឋានពាក់ព័ន្ធ នៃក្រសួង បរិស្ថាន តំណាងមកពីក្រសួងពាក់ព័ន្ឋ រដ្ឋបាល ខេត្តមណ្ឌលគិរី មន្ទីរ បរិស្ថាន ខេត្តមណ្ឌលគិរី នាយកដ្ឋាន វាយតម្លៃហេតុប៉ះ ពាល់ បរិស្ថាន នៃ ក្រសួង បរិស្ថាន តំណាង ម្ចាស់គម្រោង និងក្រុមហ៊ុន ទីប្រឹក្សា ផងដែរ។
ក្រោយកិច្ចប្រជុំ ឯកឧត្តមប្រធានអង្គប្រជុំបានធ្វើការសរុបលទ្ធផលដែលទាក់ទងនឹង បញ្ហា សំខាន់ៗមួយចំនួនដូចជា៖
១. គាំទ្រគម្រោងសិក្សាស្រាវជ្រាវរុករករ៉ែលោហៈនេះ ដើម្បីទទួលបានទិន្នន័យនៃ សក្តានុពល ធនធានរ៉ែលោហៈ
២. ក្រុមហ៊ុនត្រូវប្រើប្រាស់ទិន្នន័យរបស់ជាតិជាគោល
៣. ក្រុមហ៊ុនត្រូវស្វែងរកបន្ថែមនូវទិន្នន័យព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃ ភ្នំព្រេច និងផែនទីគម្របព្រៃឈើឆ្នាំ ២០០៦-២០១៦
៤. ក្រុមហ៊ុនត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងសំណល់រឹង-រាវចេញពីការខួង និងជំរុំ កម្មករ ដើម្បីកាត់បន្ថយការបំពុលគុណភាពទឹកលើដី-ក្រោមដី
៥. ក្រុមហ៊ុនត្រូវយកចិត្តទុកដាក់លើសុខុមាលភាព និងសុវត្ថិភាពកម្មករ ពិសេសការបង្ការ ជម្ងឺគ្រុនចាញ់ និងជម្ងឺផ្សេងៗ
៦. ក្រុមហ៊ុនត្រូវរៀបចំផែនការគ្រប់គ្រងបរិស្ថានច្បាស់លាស់ និងមានប្រសិទ្ធិភាព ដើម្បី ឆ្លើយតបទៅនឹងហេតុប៉ះពាល់បរិស្ថានដែលអាចនឹងបង្ក ឡើង ដោយគម្រោង
៧. ក្រុមហ៊ុនផ្តល់ថវិកាមូលនិធិបរិស្ថាន និងសង្គមចំនួន ១៥.០០០ដុល្លារសហរដ្ឋអាមេរិក ក្នុង១ឆ្នាំ សម្រាប់រយៈពេលសិក្សាស្រាវជ្រាវចំនួន ៣ឆ្នាំ
៨. ក្រុមហ៊ុនត្រូវសហការជាមួយឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេចក្នុងការទប់ស្កាត់ បទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់សិក្សាស្រាវជ្រាវ
៩. ក្រុមហ៊ុនត្រូវកែសម្រួលទៅតាមមតិយោបល់របស់មតិអង្គប្រជុំដែលបានលើកឡើង​៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ថ្ងៃ អង្គារ, 22 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ