ពិធីប្រគល់ និងទទួលសម្ភារៈនិងសមិទ្ធផលនានា របស់គម្រោង «រៀបចំបង្កើត និងអនុវត្តសាកល្បងវិធីសាស្រ្ត និងជម្រើសនានាដែលបញ្ចេញកាបូនតិច និងធន់នឹងអាកាសធាតុក្នុងតំបន់ទីប្រជុំជន» នៃក្រសួងបរិស្ថាន ជូនសាលារៀនចំនួន០៥ នៅក្នុងរាជធានីភ្នំពេញ រៀបចំឡើងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងអនុវិទ្យាល័យសម្តេចហ៊ុន សែនព្រៃវែង រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្តម ជា ជាតិ អនុរដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និងកីឡា និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ តំណាងអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សនុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់។

ក្នុងឱកាសនេះ ឯកឧត្តម សៅ សុភាព បានបញ្ជាក់ថា ថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ ពីការរួមចំណែកពីគ្រប់តួអង្គពាក់ព័ន្ធ ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ជាពិសេសសហគមន៍មូលដ្ឋាន គឺជាការចាំបាច់ណាស់ ដើម្បីសម្រេចបាននូវទិសដៅជាយុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ហើយការផ្តល់សម្ភារៈ បរិក្ខា និងការផ្ទេរសមិទ្ធផលគម្រោងនាថ្ងៃនេះ គឺជា ការរួមចំណែកយ៉ាង សំខាន់នៅក្នុងកិច្ចគាំពារបរិស្ថាន និងអភិរក្សជីវៈចម្រុះ និរន្តរភាពទីក្រុង ទីក្រុងស្អាត ទីក្រុង ឆ្លាតវៃ ការផ្លាស់ប្តូរឥរិយាបថ ជាពិសេសក្នុងបរិបថការប្រែប្រួលអាកាសធាតុ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានស្នើឡើងនូវគម្រោងគំរូ ដើម្បីបង្កើតភាពធន់នឹងអាកាសធាតុនៅតំបន់ទីប្រជុំជននៅក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងកាត់បន្ថយ និងបន្សុំាទៅនឹងហេតុប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ នោះគឺគម្រោង«រៀបចំបង្កើត និងអនុវត្តសាកល្បងវិធីសាស្រ្ត និងជម្រើសនានាដែលបញ្ចេញកាបូនតិច និងធន់នឹងអាកាសធាតុក្នុងតំបន់ទីប្រជុំជន»ដែលបានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ និងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ដោយមានការគាំទ្រទាំងថវិកានិងផ្តល់ប្រឹក្សាពីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា(CCCA)។
កន្លងមកគម្រោង បានធ្វើការជ្រើសរើសសាលារៀនគោលដៅចំនួន០៥ រួមមាន ១). វិទ្យាល័យ ព្រះស៊ីសុវត្ថិ ២).វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី អារុណវត្តី ៣).អនុវិទ្យាល័យ ចតុមុខ ៤).អនុវិទ្យាល័យសម្តេច ហ៊ុន សែន ព្រៃវែង និង ៥). សាលាបឋមសិក្សាភ្លើងឆេះរទេះ ដោយផ្អែកលើលទ្ធផលបឋមនៃការសិក្សាស្តីពីមូលដ្ឋានគ្រឹះ និងការកាត់បន្ថយភាពងាយរងគ្រោះ (Baseline and VRA) ទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីអនុវត្តគម្រោង។
លទ្ធផលសំខាន់ៗនៃគម្រោង មានលក្ខណៈបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុមានដូចជា៖
១).ការរៀបចំសួនជីវៈចម្រុះទំហំ១៥២៧ម៉ែត្រការេ និងដាំដើមឈើចំនួន ៥០៨ដើម ការសន្សំសំចៃទឹកដោយធើ្វអាងត្រងទឹកភ្លៀង បំពាក់ប្រព័ន្ធសូឡាចំនួន ១២ផ្ទាំង មានកម្លាំងស្មើនឹង ៣៣០០វ៉ាត់ បំពាក់អំពូល LED ចំនួន២០៨អំពូល និងកង្ហាពិដានចំនួន១០០។ លើសពីនេះទៀតគម្រោង ក៏បានកសាងសមត្ថភាពដល់លោកគ្រូអ្នកគ្រូ ស្តីពីគោលការណ៍សាលាមេត្រីបរិស្ថានតាមរយៈវគ្គបំពាក់បំប៉នគ្រូបង្គោលចំនួន ៣០នាក់ មកពីសាលាទាំង៥ និងគ្រូបង្រៀន និងសិស្សចំនួន១០០០នាក់តាមប្រធានបទជាក់ស្តែង និងការរៀបចំបង្កើតក្លឹបបរិស្ថានតាមសាលារៀនគោលដៅនីមួយៗផងដែរ។
២). ការសាកល្បងប្រើប្រាស់ទោចក្រយានយន្តប្រើថាមពលអគិ្គសនី(E-bike) សម្រាប់មន្រ្តីរដ្ឋបាលរបស់ក្រសួងបរិស្ថាន ដើម្បីបង្ហាញពីការប្រើមធ្យោបាយដឹកជញ្ជូនប្រកបដោយបច្ចេកវិទ្យាប្រើកាបូនតិច និងធ្វើការសិក្សាស្តីពីប្រសិទ្ធភាព សេដ្ឋកិច្ចនៃការប្រើប្រាស់ E-bike ផលចំណេញផ្នែកបរិស្ថាន ដែលចូលរួមចំណែកក្នុងការរៀបចំគោលនយោបាយនៃផលប៉ះពាល់ពីឧស្ម័នផ្ទះកញ្ចក់និងការបំពុលខ្យល់ក្នុងបរិយាកាស។ លទ្ធផលបង្ហាញថា ម៉ូតូអគ្គិសនី ប្រើប្រាស់ថាមពលអគ្គិសនីប្រហែល ២.៤ Kwh (ប្រហែល ៦០០ រៀល) សម្រាប់ការធ្វើដំណើរក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ បើធៀបនឹងម៉ូតូប្រើសាំងប្រហែល ១៨០០០ រៀលក្នុងចម្ងាយផ្លូវ១០០ គីឡូម៉ែតដូចគ្នា។ ចំណែកការបញ្ចេញឧស្ម័នផ្ទះកញ្ចក់វិញ គឺទាបជាងម៉ូតូធម្មតាប្រហែល ៥ដង។
៣). ការផលិត និងផ្សព្វផ្សាយនូវសកម្មភាព និងលទ្ធផលដែលគម្រោងសម្រេចបានតាមរយៈប្រព័ន្ធផ្សព្វផ្សាយរួមមានទូរទស្សន៍ វិទ្យុ និងសារអប់រំបរិស្ថាន ស្តីពីការប្រែប្រួលអាកាសធាតុ សាលាមេត្រីបរិស្ថាន និងប្រសិទ្ធផលនៃការប្រើប្រាស់ E-bike ទាក់ទងនឹងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ជាដើម។

 

 

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
yunanistan haberleri

cameron cohen sex video

www indinsex com