នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃព្រហស្បតិ៍១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ខែមេសា ឆ្នាំ២០១៩ ក្រសួងបរិស្ថានបានប្រកាសផ្សព្វផ្សាយផ្សព្វផ្សាយ «របាយការណ៍ស្ថានភាពបរិស្ថាន» លើកទី៣ ជាមួយនឹងការដាក់ឱ្យដំណើការ«ប្រព័ន្ធប្រមូលផ្តុំទិន្នន័យព័ត៌មានភូមិសាស្ត្រវិស័យបរិស្ថាន» ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងមានការចូលរួមពីលោក Nick BERESFORD តំណាង UNDP ប្រចាំកម្ពុជា លោកស្រី VEENA Raddy នាយកបេសកកម្មរបស់USAID ប្រចាំកម្ពុជា តំណាងក្រសួង ស្ថាប័ន តំណាងអង្គការក្រៅរដ្ឋាភិបាល អ្នកសិក្សាស្រាវជ្រាវ វិស័យឯកជន ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថានជាច្រើននាក់។
ឯកឧត្តម សាយ សំអាល់ បានលើកឡើងថាការប្រកាសផ្សព្វផ្សាយ «របាយការណ៍ស្ថានភាពបរិស្ថាន»លើកទី៣ នាពេលនេះ បានក្លាយជាប្រវត្តិសាស្រ្តក្នុងការធ្វើឱ្យមានការឯកភាពជាតិមួយ និងបញ្ចប់បញ្ហាប្រឈមនៃការផ្សព្វផ្សាយលើបញ្ហាបរិស្ថាននាពេលកន្លងមក។ ឯកឧត្តមរដ្ឋមន្រ្តី បានចាត់ទុកថា របាយការណ៍ស្ថានភាពបរិស្ថាន បានផ្តល់ចំណេះដឹងលើវិស័យបរិស្ថាន និងបានផ្តល់តម្លៃពិសេសដល់សេដ្ឋកិច្ច និងសង្គមយ៉ាងសំខាន់ ខណៈពេលដែលកម្ពុជាកំពុងមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងមានកំណើនសេដ្ឋកិច្ចល្អប្រសើរ ជាមួយនឹងការរីកចំរើនផ្នែកបច្ចេកវិទ្យាព័ត៌មានផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តីលើកទឹកចិត្តឱ្យមន្រ្តីជំនាញបន្តរៀបចំរបាយការណ៍បរិស្ថានបន្ថែមក្នុងចន្លោះពី៣ ទៅ៥ឆ្នាំ ដើម្បីផ្តល់ទិន្នន័យព័ត៌មានបរិស្ថានប្រកបដោយគុណភាព ជាពិសេសការស្រាវជ្រាវ និងការរកឃើញប្រភេទថនិកសត្វ សត្វស្លាបនិងរុក្ខជាតិថ្មីថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការជាមួយដៃគូនានា ដែលបានជួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ការកសាងប្រព័ន្ធប្រមូលផ្តុំទិន្នន័យព័ត៌មានភូមិសាស្ត្រវិស័យបរិស្ថាននិងការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងការរៀបចំពិធីដាក់ឱ្យដំណើរការ «ប្រព័ន្ធប្រមូលផ្តុំទិន្នន័យព័ត៌មានភូមិសាស្ត្រវិស័យបរិស្ថាន» និងផ្សព្វផ្សាយ «របាយការណ៍ស្ថានភាពបរិស្ថាន»ផងដែរ។

សូមបញ្ជាក់ថា ជាសាវតា របាយការណ៍ស្ថានភាពបរិស្ថានលើកទីមួយ ត្រូវបានរៀបចំឡើងដោយអង្គការអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា ក្នុងឆ្នាំ១៩៩៤ ។ របាយការណ៍ស្ថានភាពបរិស្ថានលើកទីពីរត្រូវបានរៀបចំនិងបោះពុម្ពផ្សាយក្នុងឆ្នាំ២០០៤។ របាយការណ៍ស្ថានភាពបរិស្ថាន លើកទីបីនេះ គឺជាឯកសារប្រមូលផ្តុំនូវព័ត៌មានបរិស្ថានសំខាន់ៗ រួមជាមួយនឹងការវាយតម្លៃនូវការវិវឌ្ឍប្រែប្រួលជាវិជ្ជមាន និងអវិជ្ជមានក្នុងវិស័យបរិស្ថាន។ ព័ត៌មាននៅក្នុងឯកសារនេះក៏អាចយកទៅប្រើប្រាស់ជាមូលដ្ឋានទិន្នន័យសម្រាប់ការរៀបចំឬធ្វើវិសោធនកម្មគោលនយោបាយ និងផែនការយុទ្ធសាស្ត្រផងដែរ៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
yunanistan haberleri

cameron cohen sex video

www indinsex com