អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
ដូចមានចែងក្នុងអនុក្រឹត្យលេខ២៣៤ អនក្រ.បក ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្តីពីការរៀបចំប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន។អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុជាសេនាធិការឱ្យក្រសួងបរិស្ថានក្នុងការដឹកនាំ គ្រប់គ្រង និងសម្របសម្រួលកិច្ចការរដ្ឋបាលទូទៅ បុគ្គលិក ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិរដ្ឋ និងការកសាងផែនការ។ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញញ្ញវត្ថុមានចំនួន ០៥ នាយកដ្ឋានជាសេនាធិការ៖
១. នាយកដ្ឋានរដ្ឋបាល
២. នាយកដ្ឋានធនធានមនុស្ស
៣. នាយកដ្ឋានផែនការ ថវិកា និងសហប្រតិបត្តការ
៤. នាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
៥. នាយកដ្ឋានហិរញ្ញវត្ថុនិងគណនេយ្យ