ពិព័រណ៍ការងារបរិស្ថាន ក្នុងក្របខ័ណ្ឌពិព័រណ៍ការងារថ្នាក់ជាតិ ឆ្នាំ២០១៦
ថ្ងៃ សៅរ៍, 5 វិច្ឆិកា, 2016ក្រសួងបរិស្ថានបានដាក់តាំងបង្ហាញនូវសមិទ្ធិផល និងកិច្ចការងារពីគ្រប់អគ្គនាយកដ្ឋាន នៅក្នុងពិព័រណ៌ការងារថ្នាក់ជាតិលើកទី៦ ឆ្នាំ២០១៦ ដែលប្រារព្ធធ្វើរយៈពេលពីរថ្ងៃ នៅមជ្ឈមណ្ឌលពិព័ណ៌ និងសន្និបាតកោះពេជ្រ។
យោងតាមប្រសាសន៍ ឯកឧត្តម សៅ សុភាព នាយកខុទ្ទកាល័យឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា អ្វីដែលក្រសួងបរិស្ថាន នឹងយកមកបង្ហាញនៅក្នុងពិព័រណ៌ការងារថ្នាក់ជាតិនេះ គឺមានយុទ្ធសាស្រ្តរបស់ ក្រសួង ស្តីពីកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងធនធានជីវៈចម្រុះ និងការរស់នៅដោយចីរភាព។ ហើយជាមួយគ្នានេះ ក្នុងអំឡុងពេលពីរថ្ងៃនេះ ក៏នឹង មានការធ្វើបទបង្ហាញតាមជំនាញបច្ចេកទេសពី គ្រប់អគ្គនាយកដ្ឋាន ចំណុះក្រសួងដែលមានដូចជា៖ ការបទបង្ហាញអំពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែ ប្រួលអាកាសធាតុកម្ពុជា ២០១៤-២០២៣ បទបង្ហាញស្តីពីគោលបំណងជាយុទ្ធសាស្រ្តលើការងារបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត បទបង្ហាញស្តីពីការចងក្រងផែនទីប្រព័ន្ធអេកូឡូស៊ីចម្រុះ ការបង្កើតឧបករណ៍គាំទ្រការធ្វើសេចក្តី សម្រេចចិត្ត (Decision Support System) និងការប្រើប្រាស់បច្ចេកវិទ្យា Remote Sensing សម្រាប់ការគាំទ្រ ការគ្រប់គ្រងធនធានធម្មជាតិ បទបង្ហាញស្តីពីសាលាមេត្រីបរិស្ថាន បទបង្ហាញអំពីគេហទំព័រថ្មីរបស់ក្រសួងបរិស្ថាន ប្រព័ន្ធបណ្ណាល័យអេឡិចត្រូវនិក E-Library និង Page Facebook របស់ក្រសួង។ មិនតែប៉ុណ្ណោះ ក៏នឹងមានបទ បង្ហាញទាក់ទងនឹងការងារគ្រប់គ្រងសំណល់រឹង និងការកែច្នៃ ការគ្រប់គ្រងទឹកលូ ការគ្រប់គ្រងសំណល់រាវ ឧស្សាហកម្ម ការតាមដានគុណភាពទឹកសាធារណៈ និងបទបង្ហាញស្តីពីតម្រូវការចាំបាច់
ក្នុងការធ្វើការវាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន (EIA) ចំពោះគម្រោងវិនិយោគសាធារណៈ និងឯកជន។ ហើយអ្វីដែលសំខាន់ដូចគ្នានេះ ដែរ គឺការធ្វើបទបង្ហាញអំពីគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍសហគមន៍ បទបង្ហាញអំពីតំណាងសហគមន៍ និងបទបង្ហាញអំពីគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍ធម្មជាតិ។
សូមបញ្ជាក់ថា ពិព័រណ៌ការងារថ្នាក់ជាតិលើកទី៦ ឆ្នាំ២០១៦ បានប្រារព្ធពិធីបើកជាផ្លូវការហើយនៅព្រឹកថ្ងៃ ទី៥ ខែវិច្ឆិកានេះ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល គ្រាដែលពិព័រណ៌ការងារនេះ នឹងប្រារព្ធធ្វើ រហូតដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦៕
ក្រសួងបរិស្ថានបានដាក់តាំងបង្ហាញនូវសមិទ្ធិផល និងកិច្ចការងារពីគ្រប់អគ្គនាយកដ្ឋាន នៅក្នុងពិព័រណ៌ការងារថ្នាក់ជាតិលើកទី៦ ឆ្នាំ២០១៦ ដែលប្រារព្ធធ្វើរយៈពេលពីរថ្ងៃ នៅមជ្ឈមណ្ឌលពិព័ណ៌ និងសន្និបាតកោះពេជ្រ។
យោងតាមប្រសាសន៍ ឯកឧត្តម សៅ សុភាព នាយកខុទ្ទកាល័យឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា អ្វីដែលក្រសួងបរិស្ថាន នឹងយកមកបង្ហាញនៅក្នុងពិព័រណ៌ការងារថ្នាក់ជាតិនេះ គឺមានយុទ្ធសាស្រ្តរបស់ ក្រសួង ស្តីពីកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងធនធានជីវៈចម្រុះ និងការរស់នៅដោយចីរភាព។ ហើយជាមួយគ្នានេះ ក្នុងអំឡុងពេលពីរថ្ងៃនេះ ក៏នឹងមានការធ្វើបទបង្ហាញតាមជំនាញបច្ចេកទេសពីគ្រប់អគ្គនាយកដ្ឋាន ចំណុះក្រសួងដែលមានដូចជា៖ ការបទបង្ហាញអំពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែ ប្រួលអាកាសធាតុកម្ពុជា ២០១៤-២០២៣ បទបង្ហាញស្តីពីគោលបំណងជាយុទ្ធសាស្រ្តលើការងារបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត បទបង្ហាញស្តីពីការចងក្រងផែនទីប្រព័ន្ធអេកូឡូស៊ីចម្រុះ ការបង្កើតឧបករណ៍គាំទ្រការធ្វើសេចក្តី សម្រេចចិត្ត (Decision Support System) និងការប្រើប្រាស់បច្ចេកវិទ្យា Remote Sensing សម្រាប់ការគាំទ្រ ការគ្រប់គ្រងធនធានធម្មជាតិ បទបង្ហាញស្តីពីសាលាមេត្រីបរិស្ថាន បទបង្ហាញអំពីគេហទំព័រថ្មីរបស់ក្រសួងបរិស្ថាន ប្រព័ន្ធបណ្ណាល័យអេឡិចត្រូវនិក E-Library និង Page Facebook របស់ក្រសួង។ មិនតែប៉ុណ្ណោះ ក៏នឹងមានបទ បង្ហាញទាក់ទងនឹងការងារគ្រប់គ្រងសំណល់រឹង និងការកែច្នៃ ការគ្រប់គ្រងទឹកលូ ការគ្រប់គ្រងសំណល់រាវ ឧស្សាហកម្ម ការតាមដានគុណភាពទឹកសាធារណៈ និងបទបង្ហាញស្តីពីតម្រូវការចាំបាច់