សិក្ខាសាលា ស្តីពីការរៀបចំផែនការគ្រប់គ្រងខ្យល់ស្អាត នៅកម្ពុជា
ថ្ងៃ សុក្រ, 21 កុម្ភៈ, 2020នាវេលាព្រឹកថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនិងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជេីញជាអធិបតីពិធីបើកសិក្ខាសាលា ស្តីពីការរៀបចំផែនការគ្រប់គ្រងខ្យល់ស្អាត នៅកម្ពុជា។ សិក្ខាសាលានេះរៀបចំដោយនាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់និងសំឡេង អគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន សហការជាមួយលេខាធិការដ្ឋាន ភាពជាដៃគូរខ្យល់ស្អាតអាស៊ីប៉ាស៊ីហ្វិក តាមរយៈអង្គការបរិស្ថានសហប្រជាជាតិ និងមានកាអញ្ជេីញចូលរួម ឯកឧត្តម ហេង ណារ៉េត អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងលោកស្រី Kaye Patdu អ្នកសម្របសម្រួលនៃលេខាធិការដ្ឋាន ភាពជាដៃគូរខ្យល់ស្អាតអាស៊ី ប៉ាស៊ីហ្វិក (Asia Pacific Clean Air Partnership) នៃអង្គកាកម្មវិធីបរិស្ថានសហប្រជាជាតិ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងមន្រ្តីមន្ទីរបរិស្ថានរាជធានី ខេត្ត។ សូមបញ្ជាក់ថា វេទិកា រៀបចំឡេីងក្នុងគោលបំណង(១) ចាប់ផ្ដើមដំណើរការគម្រោងក្នុងការរៀបចំផែនការគ្រប់គ្រងខ្យល់ស្អាត នៅកម្ពុជា (២) កំណត់តួនាទី និងទំនួលខុសត្រូវរបស់ក្រុមការងារបចេ្ចកទេសដើម្បីអភិវឌ្ឍន៍ផែនការគ្រប់គ្រងខ្យល់ស្អាតនៅកម្ពុជា និង(៣) ផ្សព្វផ្សាយនិងអភិវឌ្ឍន៍ផែនការសកម្មភាពនិងប្រមូលធាតុចូលសម្រាប់បង្កើតផែនការគ្រប់គ្រងខ្យល់ស្អាតនៅកម្ពុជា។