នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ ដោយមានការចូលរួមពីឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការ និងឯកឧត្តម ជា ស៊ីណា អគ្គនាយកគាំពារបរិស្ថាន បានអញ្ជើញជួបពិភាក្សាការងារ និងពិសារអាហារថ្ងៃត្រង់ជាមួយឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពថៃប្រចាំព្រះរាជាណាចក្រកម្ពុជា នៅនិវេសនដ្ឋានឯកឧត្តមឯកអគ្គរាជទូតនៅរាជធានីភ្នំពេញ។ ជំនួបគ្នានេះគឺធ្វើឡើងដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថានរវាងប្រទេសទាំងពីរ ជាពិសេសការលើកកម្ពស់គុណភាពបរិស្ថាននៅតាមច្រកព្រំដែនអន្តរជាតិ លើកស្ទួយជីវភាពប្រជាសហគមន៍ និងភាពជាដៃគូល្អលើឆាកអន្តរជាតិ៕