«យើងត្រូវបន្តបង្កើនការផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជាទៅកាន់សាធារណជន ផ្តល់ព័ត៌មានជាប្រចាំអំពីកិច្ចការដែលថ្នាក់ដឹកនាំមន្ត្រីរាជការចំណុះក្រសួងបរិស្ថានទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដែលបានធ្វើក្នុងបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងដោយប្រើប្រាស់ទាំងប្រព័ន្ធផ្សព្វផ្សាយបុរាណ និងទំនើបព្រោះប្រសិនបើយើងមិនផ្សព្វផ្សាយ នោះពលរដ្ឋនឹងមិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ហើយដែលមជ្ឈដ្ឋានអគតិមួយចំនួនតូចនឹងបំភ្លៃកាតពិត បំផ្លើស បំប៉ោងស្ថានការណ៍ដោយប្រើប្រាស់ព័ត៌មានក្លែងក្លាយ»។ នេះគឺជាថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នេះនៅទីស្តីការក្រសួងបរិស្ថាននៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការការពារ និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិតនិងសុវត្ថិភាពប្រព័ន្ធព័ត៌មានវិទ្យាជូនមន្ត្រីមកពីអគ្គនាយកដ្ឋាននានានៃក្រសួងបរិស្ថាន។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយនាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថានមានការចូលរួមចែករំលែកបទពិសោធពីមន្ត្រីបច្ចេកទេសនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយរៀបចំឡើងក្នុងគោលបំណងកសាងសមត្ថភាពមន្ត្រីជំនាញដែលគ្រប់គ្រងប្រព័ន្ឋផ្សព្វផ្សាយសង្គម ដើម្បីបង្កើនសុវត្ថិភាពលើការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថាមន្ត្រីរាជការទាំងអស់ត្រូវ យល់ដឹងពីប្រព័ន្ធសុវត្ថិភាពនៃការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងត្រូវចូលរួមប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា៖«ខណៈប្រព័ន្ធបច្ចេកវិទ្យារីកចម្រើនខ្លាំង ពលរដ្ឋបានផ្លាស់ប្តូរឥរិយាបថទទួលព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយទំនើប ជាពិសេសតាមរយៈបណ្តាញទំនាក់ទំនងសង្គម ធ្វើឱ្យជនមួយចំនួនងាយស្រួលក្នុងការបង្កើតព័ត៌មានក្លែងក្លាយដើម្បីមូលហេតុផ្សេងៗ»។
«ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងប្រកបដោយប្រសិទ្ធភាពគឺយើងត្រូវផ្សព្វផ្សាយពីការពិតឱ្យបានលឿនបំផុតព្រោះប្រសិនបើយើងទុកឱ្យព័ត៌មានក្លែងក្លាយដឹកមុខកាន់តែយូរ នោះហានិភ័យនិងការខូចខាតបង្កឡើងដោយព័ត៌មានក្លែងក្លាយក៏កាន់តែមានទំហំធំ»។ នេះគឺជាការគូសបញ្ជាក់បន្ថែមរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន មុននឹងគូសបញ្ជាក់ថា៖«យើងមិនត្រូវជឿលើការផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់នោះឡើយ ហើយយើងចាំបាច់មិនត្រូវស្មាន ឬធ្វើបុរេវិនិច្ឆ័យឡើយ ពោលគឺត្រូវពិនិត្យ ឱ្យបានច្បាស់លាស់ មុននឹងផ្សព្វផ្សាយ ឬស៊ែរសារនោះបន្ត»។ ឯកឧត្តមរដ្ឋលេខាធិការថ្លែងថាក្រសួងស្ថាប័នចាំបាច់ត្រូវបន្តការផ្សព្វផ្សាយព័ត៌មានឱ្យបានច្រើនព្រោះការផ្តល់ព័ត៌មានពិតគឺជាវិធានការដ៏មានប្រសិទ្ធភាពប្រឆាំងនឹងព័ត៌មានក្លែងក្លាយផង និងជាការបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ ហើយពេលប្រជាពលរដ្ឋយល់ដឹង នោះពួកគាត់នឹងចូលរួម គាំទ្រនូវបុព្វហេតុរបស់ស្ថាប័នកាន់តែសកម្មថែមទៀត។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
yunanistan haberleri

cameron cohen sex video

www indinsex com