ក្រសួងបរិស្ថានសហការណ៍ជាមួយក្រសួងទេសចរណ៍និងសាលារាជធានីភ្នំពេញបានរៀបចំសម្អាតទិវាពិភពលោកនៅមុខវត្តឧណ្ណាលោមព្រមទាំងមានវត្តមានយុវជន ស.ស.យ.ក រាជធានីភ្នំពេញ
ថ្ងៃ អាទិត្យ, 27 កញ្ញា, 2020ថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០២០ ក្រសួងបរិស្ថានសហការណ៍ជាមួយក្រសួងទេសចរណ៍និងសាលារាជធានីភ្នំពេញបានរៀបចំសម្អាតទិវាពិភពលោកនៅមុខវត្តឧណ្ណាលោមព្រមទាំងមានវត្តមានយុវជន ស.ស.យ.ក រាជធានីភ្នំពេញ ជាច្រើនរូបចូលរួម។
ដោយឃើញបរិមាណសម្រាម សំណល់ ទីប្រជុំជនដែលបានបង្កើតឡើងនៅកម្ពុជាគឺមានចំនួនជាង ១ម៉ឺនតោនក្នុងមួយថ្ងៃ ហើយក្នុងមួយឆ្នាំបរិមាណសម្រាមដែលកម្ពុជាបង្កើតប្រមាណជិត ៤លានតោន ក្នុងនោះ ៦៥% ជាសម្រាមសើម ២០% ជាថង់ប្លាស្ទិចក និងជាង១០% ជាសំណល់រឹង ។ក្រសួងបរិស្ថានបានរៀបចំអនុក្រឹត្យដើម្បីហាមឃាត់ និងកាត់បន្ថយការនាំចូល និងការផលិតផលធ្វើពីប្លាស្ទិចមួយចំនួន ដែលប្រើប្រាស់ម្តងហើយបោះចោល ដើម្បីកាត់បន្ថយការប្រើប្រាស់ និងការបន្ថយការបំពុលដោយប្លាស្ទិកក្នុងបរិស្ថាន។
សកម្មភាពនៅថ្ងៃនេះ ជាការបង្ហាញពីទឹកចិត្តរបស់បងប្អូនទាំងអស់ដែលបានចូលរួមលើកកម្ពស់តម្លៃបរិស្ថាន ធ្វើឲ្យទីក្រុងយើងគ្មានសម្រាម ។ មិនតែប៉ុណ្ណោះសកម្មភាពនាថ្ងៃនេះនឹងក្លាយជាការដាស់អារម្មណ៍ដល់ជនមួយចំនួនតូច ដែលបានបោះចោលសម្រាមពាសវាលពាសកាលតាមផ្លូវសារណៈ ឲ្យភ្ញាក់រលឹកឡើងវិញឲ្យចេះចូលរួមសម្អាតបរិស្ថានក្រុងយើងទាំងអស់គ្នា។ទីក្រុងយើងស្អាត គឺជាមោទនភាពរបស់ប្រជាជនយើង ដែលទីក្រុងយើងមានសោភណ៌ភាព ស្រស់ស្អាត បៃតងជានិច្ច។