ពិធីបើក វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២០ វគ្គផ្តាច់ព្រត្រ័
ថ្ងៃ អង្គារ, 13 តុលា, 2020នៅព្រឹកថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពក្នុង ពិធីបើក វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២០ វគ្គផ្តាច់ព្រត្រ័។ឯកឧត្តម ស៊ូ សិរី អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ថា នេះជាមោទនភាពសម្រាប់ខេត្តព្រះវិហារក្នុងការសហការរៀបចំ វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២០ ដែលបានជំរុញស្មារតីយុវជន និងបរិស្ថាន ជាពិសេសបានអនុញ្ញាតិអោយយុវជនបានមកស្គាល់តំបន់ការពារធម្មជាតិ និងសម្បត្តិវប្បមានតម្លៃផ្នែកជំនឿ សាសនា និងជាទីសក្ការៈបូជាពូកែស័កសិទ្ធ នៅលើកំពូលភ្នំត្បែង។ ឯកឧត្តម ជួប ប៉ារីស៌អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបានមានប្រសាសន៍ ចែករំលែកនូវចំណេះដឹងស្តីពីគុណតម្លៃដ៏មហាសាលនៃធនធានព្រៃឈើ ទាំងតម្លៃបរិស្ថាន សេដ្ឋកិច្ច និងសុខភាព សម្រាប់មនុស្ស សត្វ នៅលើភពផែនដី។
គួរបញ្ជាក់ថា មុនពេលឈានទៅដល់ប្រកួតប្រជែងការពិភាក្សាគ្នាជាផ្លូវការ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានបានរៀបចំដំណើរទស្សៈកិច្ចសិក្សានៅលើភ្នំត្បែងមានជ័យ ដើម្បីអោយគណៈអធិបតី អង្គការដៃគូរពាក់ពទ្ធ័លោកគ្រូអ្នកគ្រូ ជាពិសេសសិស្សានុសិស្ស ដែលជាបេក្ខជន បេក្ខនារីបានឃើញនូវតថភាពនៃធនធានធម្មជាតិ ជីវចម្រុះ ជីវភាពសហគមន៍ ដើម្បីផ្សារភ្ជាប់ទ្រឹស្តី និង ចំណេះដឹងជាក់ស្តែង៕