កិច្ចពិភាក្សារវាងក្រុមការងារគម្រោង WB-CSLEP និងទីប្រឹក្សា WB និងក្រុមការងារអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន
ថ្ងៃ អង្គារ, 8 ធ្នូ, 2020នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារគម្រោង WB-CSLEP បានជជែកគ្នាជាមួយទីប្រឹក្សា WB និងក្រុមការងារអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ដែលទទួលបាន លទ្ធផលដូចខាងក្រោម៖
– ជំរុញការជ្រើសរើសទីប្រឹក្សាផ្នែកច្រវ៉ាក់តម្លៃអនុផលព្រៃឈើ និងអ្នកសម្របសម្រួលសហគមន៍ថ្នាក់ខេត្តឱ្យបានលឿន
– ជ្រើសរើសយក ការចិញ្ចឹមគ្រុំជំពុះទា ការចិញ្ចឹមក្តាមថ្ម ការដាំក្រវាញ ការដាំស្តាព្រៃឡើងវិញនូវឈើអាកាស្យា និងផលិតផលទឹកឃ្មុំ ក្នុងការជួយជំរុញច្រវ៉ាក់តម្លៃផលិតផលឱ្យមានប្រសិទ្ធភាព
– ធ្វើការសិក្សាលក្ខណៈជីវសាស្ត្រ និងផលិតកម្មគ្រុំជំពុះទា នៅសហគមន៍ការពារធម្មជាតិ នៅខេត្តកោះកុង
– សាកល្បងការចិញ្ចឹមក្តាមថ្មនៅសហគមន៍បឹងកាឆាង ខេត្តកោះកុង យកបទពិសោធន៍ពីក្រុមហ៊ុនចិញ្ចឹមក្តាមថ្មដែលទទួលបានជោគជ័យក្នុងខេត្តព្រះសីហនុ
– សាកល្បងដាំអាកាស្សាដោយសហការជាមួយក្រុមហ៊ុនដែលមានការចាប់អារម្មណ៍ និងសហគមន៍តំបន់ការពារធម្មជាតិ នៅខេត្តពោធិ៍សាត់ និងកំពង់ធំ។ នេះជាការដាំដើមឈើចម្រុះ (អាកាស្យា) ជាមួយដំណាំ ឧទាហរណ៍ៈ អាកាស្យា ជាមួយដំឡូងមី ឬដំណាំផ្សេងទៀត នៅឆ្នាំទី១-៣ បន្ទាប់ចម្រុះជាមួយសត្វ
– សាកល្បងដាំក្រវាញ នៅពោធិសាត់ និងបាត់ដំបង
– ជ្រើសរើសសហគមន៍ក្នុងខេត្តគោលដៅទាំង ៧ របស់គម្រោង
គម្រោងនឹងសហការជាមួយ FAO UNIDO CAMAGRA និងក្រុមហ៊ុនផ្សេងៗទៀត ក្នុងការអនុវត្តការងារទាំងអស់ខាងលើនេះ។