មណ្ឌលគីរី៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាននិងអង្គការអភិរក្សបានឱ្យដឹងថាអន្ទាក់ជាច្រើនត្រូវបានគេដោះចេញពីតំបន់ការធម្មជាតិដោយក្នុងនេះនៅឆ្នាំ២០២០កន្លងមកការដោះអន្ទាក់គ្រប់ប្រភេទសរុបមានចំនួនប្រមាណ៥ម៉ឺនអន្ទាក់ ខណៈអន្ទាក់ចំនួនជាង៤ម៉ឺនត្រូវបានដោះចេញ នៅឆ្នាំ ២០១៩កន្លងទៅ។

ឯកឧត្តមនេត្រភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងប រិស្ថា នបញ្ជាក់ឱ្យដឹងថា”ក្នុងមួយឆ្នាំៗយ៉ាងហោចណាស់អន្ទាក់ចំនួន៥ម៉ឺនត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិរបស់យើង។ អន្ទាក់ គឺជាឃាតករលាក់មុខដែលបានសម្លាប់សត្វព្រៃជាច្រើនរាប់មិនអស់ ហើយអន្ទាក់ជាច្រើនត្រូវបានក្រុមជនល្មើសបានប្រើដាក់បង្កប់ក្នុងព្រៃដែលអាចសម្លាប់សត្វគ្រប់ពេលវេលា។អន្ទាក់ប្រភេទខ្លះមិនត្រឹមគ្រោះថ្នាក់សត្វព្រៃទេប៉ុន្តែវាក៏នៅបង្កគ្រោះថា្នក់ដល់ព្រានព្រៃខ្លួនឯងផង”។ ទាក់ទិនរឿងអន្ទាក់នេះដែរ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថាអន្ទាក់មួយចំនួនមិនត្រឹមតែជនល្មើសកែច្នៃធ្វើខ្លួនឯងទេ ប៉ុន្តែមួយចំនួនទៀតត្រូវបាននាំចូលមកពីប្រទេសជិតខាង។

ជុំវិញបញ្ហាអន្ទាក់ដែលជនល្មើសតែងប្រើដាក់នៅ ក្នុងខេត្តមណ្ឌលគីរីវិញត្រូវបានឯកឧត្តមរដ្ឋលេខាធិការ លើកមកបញ្ជាក់ថាគឺមានអន្ទាក់ចំនួនជិត១ម៉ឺនអន្ទាក់ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិក្នុងខេត្តនេះកាលពីអំឡុងឆ្នាំ២០២០កន្លងមក។

បញ្ជាក់នៅក្នុងដំណើរទស្សនកិច្ចសិក្សានៅដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេចខេត្តមណ្ឌលគិរី ដែល រៀ ប ចំដោយក្រសួងបរិស្ថាន និង អង្គការ WWF កាលពីថ្មីៗមកនេះលោកសេង ទៀក បានឱ្យដឹងថានាពេលបច្ចុប្បន្ននេះអន្ទាក់នៅតែជាឃាតករបំផ្លិតបំផ្លាញសត្វព្រៃកម្ពុជាដែលជនល្មើសតែងតែឆ្លៀតឱកាសក្នុងការលបលួចចាប់សត្វព្រៃនៅកម្ពុជា។ បើតាមលោកនាយកអង្គការ WWF រូបនេះបានឱ្យដឹងថានាពេលបច្ចុប្បន្នមានអន្ទាក់ចំនួន៥ប្រភេទ ដែលជនល្មើសតែងបានប្រើប្រាស់សម្រាប់ចាប់សត្វរៀងរាល់ថ្ងៃ ដោយនៅតែបង្កគ្រោះថ្នាក់និងគំរាមកំហែងដល់សត្វព្រៃដែលជាសត្វកម្រនៅកម្ពុជាក៏ដូចជាប្រភេទពូជសត្វជិតផុតពូជនៅលើពិភពលោកយើងនេះ។

លោកថាក្រៅពីអន្ទាក់ធម្មតាជនល្មើសនៅប្រើអន្ទាក់ប្រភេទប្រើចរន្តអគ្គិសនីដើម្បីសម្លាប់សត្វព្រៃដ៏គួរឱ្យព្រួយបារម្ភថែមទៀត។សម្រាប់អន្ទាក់ទាំង៥ប្រភេទដែលតែងបង្កគ្រោះថ្នាក់ដល់សត្វព្រៃរៀងរាល់ថ្ងៃនេះមានដូចជាអន្ទាក់ប្រើប្រាស់ចរន្តអគ្គិសនី អន្ទាក់ខ្សែរកាប អន្ទាក់ខ្សែរគោ អន្ទាក់រឺស័រ អន្ទាក់អង្គុបដែកជាដើម។

ព្រមជាមួយគ្នានេះលោកបានចាត់ទុកថា អន្ទាក់គឺជាឃាតកលាក់មុខដែលវាអាចសម្លាប់សត្វព្រៃបានគ្រប់ពេលវេលា ហើយអន្ទាក់ក៏ជាការគំរាមកំហែងដល់ប្រភេទសត្វមួយចំនួនដល់ស្ថិតក្នុងប្រភេទកម្រស្រាប់ឱ្យបាត់បង់និងផុតពូជពីលើផែនដីយើងនេះផងដែរ។

ជាមួយគ្នានេះលោកបានអំពាវនាវដល់ព្រានព្រៃទាំងអស់គប្បីបញ្ឈប់សកម្មភាពបំផ្លិតបំផ្លាញសត្វព្រៃនេះជាបន្ទាន់ដោយសារតែវាមិនត្រឹមតែបំផ្លាញសត្វព្រៃដ៏មានតម្លៃក្នុងប្រទេសទេ ប៉ុន្តែវាក៏នៅបំផ្លិចបំផ្លាញដល់សេដ្ឋកិច្ចប្រទេសជាតិតាមរយៈវិស័យទេសចរណ៍ថែមទៀត។

ឯកឧត្តម នេត្រ ភក្រ្តាបានបញ្ជាក់បន្ថែមថា”បច្ចុប្បន្ននេះតួនាទីមន្ត្រីឧទ្យានុរក្សយើងមិនត្រឹមតែចុះល្បាតដើម្បីទប់ស្កាត់បទល្មើសបំផ្លាញធនធានធម្មជាតិការកាប់បំផ្លាញព្រៃឈើប៉ុណ្ណោះទេ ប៉ុន្តែមន្ត្រីឧទ្យានុរក្សរបស់យើងគាត់ក៏បានដើរស្វែងរកអន្ទាក់និងដោះចេញនិង បំផ្លាញអន្ទាក់ចោលដើម្បីសង្គ្រោះជីវិតសត្វព្រៃទៀតផង”។

ព្រមជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានលើកឡើងថា ដើម្បីបញ្ឈប់ការបរបាញ់សត្វបញ្ឈប់ ការដាក់អន្ទាក់ចាប់សត្វ សូមបងប្អូនប្រជាពលរដ្ឋកុំបរិភោគសាច់សត្វ កុំជួញដូរសត្វព្រែ និងកុំជឿលើជំនឿថាបរិភោគសាច់សត្វ ឈាម ឬយក ឆ្អឹងសត្វព្រៃទៅធ្វើឱសថប៉ូវកម្លាំងឬជំនួយដល់សុខភាព តែវាអាចនឹងធ្វើឱ្យបងប្អូនប្រឈមមុខ នឹងគ្រោះថ្នាក់ទៅវិញដោយសារតែអាចមានមេរោគផ្សេងៗតាមរយៈសត្វទាំងនេះវិញ”។

ដោយឡែកលោក កែវ សុភគ៌ ប្រធានមន្ទីរខេត្តមណ្ឌលគិរីបានឱ្យដឹងថា ក្រុមជនល្មើសតែងរាយអន្ទាក់របស់ពួកគេតាមតាមតំបន់មាត់ទឹកនិងកន្លែងផ្លូវរបស់សត្វដើរ ហើយពួកគេបានសម្លាប់សត្វព្រៃទាំងនេះដើម្បីជួញដូរក៏ដូចជាធ្វើម្ហូបអាហារប្រចាំគ្រួសាររបស់ពួកគេ។

ប្រធានមន្ទីរខេត្តមណ្ឌលគិរីរូបនេះបានបញ្ជាក់បន្ថែមថា”មន្រ្តីឧទ្យានុរក្សរបស់យើងតែងតែចុះល្បាតជាប់ជាប្រចាំក្នុងនេះយើងបានចាប់ជនល្មើសដើម្បីអប់រំកែប្រែខ្លួននិងមួយចំនួនទៀតដែលជាបទល្មើសធ្ងន់ធ្ងរត្រូវបាន បញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់”។

គួរបញ្ជាក់ថាបើតាមរបាយការណ៍របស់អង្គការមូលនិធិសាកលសម្រាប់ធម្មជាតិ(WWF)បានឱ្យដឹងថា នៅក្នុងដែនជម្រកសត្វព្រៃ ភ្នំព្រេច និង ដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគិរីដែល ដែនជម្រកសត្វព្រៃទាំង ពីរនេះជាតំបន់ការពារធម្មជាតិ ក្នុងចំណោមតំបន់ការពារផ្សេងទៀតនៃតំបន់ព្រៃទេសភាពខ្ពង់រាបភាគ ខាងកើត ដោយគ្របដណ្តប់លើផ្ទៃដីសរុបចំនួន ២៧,៤៦០ គ.ម។ ក្នុងខេត្តរតនគិរី មណ្ឌលគិរី និងក្រចេះ។ ដែនជម្រក សត្វព្រៃទាំងពីរនេះជាទីជម្រករបស់សត្វដែលកំពុងទទួលរងការគំរាមកំហែងជាសកលជាច្រើនប្រភេទ រាប់បញ្ចូលទាំង ប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ រួមមានដូចជា សត្វទន្សោង សត្វដំរីអាស៊ី សត្វក្រពើភ្នំ ដែលមានចំនួនសេសសល់ចុងក្រោយនៅក្នុងប្រទេស សត្វខ្លារខិន ដែលជាចំនួននៅសេសសល់ចុងក្រោយសម្រាប់តំបន់ឥណ្ឌូចិន និងពពួកសត្វស្លាប ដូចជាសត្វត្រយ៉ង សត្វត្មាត និងសត្វក្ងោកបៃតង ព្រមទាំងសត្វព្រៃសំខាន់ៗផ្សេងទៀតរាប់បញ្ចូលទាំងសត្វរមាំង សត្វ ខ្ទីង សត្វឈ្លូស សត្វប្រើស និងពពួកសត្វស្វាជាដើម៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
yunanistan haberleri

cameron cohen sex video

www indinsex com