ភ្នំត្បែងដែនដីពិសិដ្ឋសម្រាប់ការកម្សាន្តចុងសប្តាហ៍
ថ្ងៃ អង្គារ, 1 សីហា, 2017យុវជនកម្ពុជាមួយក្រុមដែលមានគ្នាប្រមាណ៤០នាក់បានបោះតង់រយៈពេលបីថ្ងៃនៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងដែលស្ថិតក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែកក្កដានេះ។
លោក សា ឌីណា ស្ថាបនិកក្រុមដំណើរកំសាន្ត Cambodia Amazing Trip Planner ដែលជាអ្នករៀបចំការបោះតង់នេះ បានបញ្ជាក់ថា ភ្នំត្បែងគឺជាតំបន់ធម្មជាតិដ៏ស្រស់ស្អាតដែលមានទឹកធ្លាក់ ព្រៃធម្មជាតិធំល្វឹងល្វើយ និងសត្វព្រៃ រួមទាំង ជាតំបន់ប្រវត្តិសាស្ត្រដែលព្រះរាជាខ្មែរកាលពីសម័យបូរាណបានធ្វើពិធីផ្សេងៗ។
លោកជឿជាក់ថា ដំណើរកំសាន្តផ្លូវការទី១របស់លោកទៅកាន់ភ្នំត្បែងនឹងទទួលបានជោគជ័យព្រោះថាអ្នកធ្វើដំណើរទាំងអស់នឹងភ្ញាក់ផ្អើលជាមួយនឹងសម្រស់ធម្មជាតិ តាំងពីជើងភ្នំ រហូតដល់កន្លែងកំសាន្តនានា ហើយលោកជឿជាក់ថា អ្នកបោះតង់ទាំងអស់នឹងនិយាយពាក្យមួយថាអស្ចារ្យ៕