ប្រសាសន៍របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងបទសម្ភាសន៍ស្តីពី«បញ្ហាប្លាស្ទិក»

សូមជម្រាបសួរ! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដើម្បីលើកជូនប្រិយមិត្ត និងបងប្អូនប្រជាជនកម្ពុជាទាំងអស់ នូវបញ្ហាសំណល់ប្លាស្ទិក។
សំណល់ប្លាស្ទិក គឺជាបញ្ហាសកល ហើយជាបញ្ហាមួយដែលមនុស្សលោកយើងទាំងអស់គ្នា មិនថានៅប្រទេសណាទេ គឺយើងបានជួបប្រទះនូវបញ្ហានេះទាំងអស់គ្នាទូទាំងសកលលោកតែម្តង។ បញ្ហានេះ បើសិនជាយើងមិនខិតខំប្រឹងប្រែងដោះស្រាយចាប់ពីពេលនេះទៅទេ គឺយើងនឹងបន្សល់ តទៅជំនាន់ក្រោយទៀត។ ថ្ងៃនេះ ខ្ញុំនឹងលើកយកបញ្ហានេះមកជជែកនៅក្នុងក្របខ័ណ្ឌប្រទេសកម្ពុជា។

យើងចាត់ទុកថាបញ្ហាសំណល់ប្លាស្ទិកនៅកម្ពុជា គឺជាបញ្ហារួមរបស់យើង ក្នុងការគ្រប់គ្រងសំណល់រឹងទីប្រជុំជន ។នៅក្នុងដំណើរការនៃការដោះស្រាយបញ្ហានេះ គឺយើងបានរៀបចំមុំមួយធំ គឺក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រនៃការដោះស្រាយបញ្ហាប្លាស្ទិក។ មុំមួយទៀតនោះគឺ យើងបានរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ បូកផ្សំនឹងស្ថាប័នដែលទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហានេះ។ ហើយចំពោះមុំមួយទៀតនេះ គឺទាក់ទងទៅនឹងវិធីសាស្ត្រជាក់ស្តែងក្នុងការដោះស្រាយបញ្ហា។នៅកម្ពុជាយើង ប៉ុន្មានឆ្នាំកន្លងទៅនេះ គឺយើងបានចាប់ផ្តើមផ្ទេរនូវការទទួលខុសត្រូវក្នុងការគ្រប់គ្រងសំរាមនេះ ជូនទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមយន្តការមួយដែលយើងហៅថា ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនេះ យើងចាត់ទុកថាជាយន្តការសំខាន់បំផុតក្នុង ការដោះស្រាយបញ្ហាសំណល់រឹងនៅតាមទីប្រជុំជន និងក្នុងព្រះរាជាណាចក្រកម្ពុជា។ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនេះ យើងបានផ្ទេរភារកិច្ចក្នុងការគ្រប់គ្រងសំណល់រឹងជូនទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយបញ្ហានេះ ដើម្បីលោករៀបចំសេវា និងវិធីនៃការសម្អាតក្រុងរបស់ខ្លួន ទីប្រជុំជនស្រុករបស់ខ្លួន ទីប្រជុំឃុំរបស់ខ្លួន រៀងៗខ្លួន។

ខ្ញុំជឿថា យើងធ្វើបាន ! ខ្ញុំជឿថាបងប្អូនប្រជាជនកម្ពុជាទាំងអស់ នឹងចូលរួមជាមួយនឹងចលនាកាត់បន្ថយសំណល់ប្លាស្ទិកនេះនៅកម្ពុជា។ យើងនឹងចូលរួមជាមួយសហគមន៍ ប្រជាជាតិទាំងអស់ ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិក ជារួម និងលើសកលលោកតែម្តង។

ខ្ញុំជឿជាក់ នូវការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ និងអនាគតរុងរឿង សម្រាប់យើងទាំងអស់គ្នា។ សូមអរគុណ!

 

The speech by H.E. Say Samal, Minister of Environment in an interview on “plastic issues”

Greetings! Today I am very pleased to speak about the plastic waste challenge to you and all Cambodian people.

Plastic waste is a universal problem. No matter where you are on this earth, we all face this same problem.

If we are not making an effort to start solving it now, it will be left for our next generation.

Today, I will discuss this issue in the Cambodian context.

We consider Cambodia’s plastic waste as our common solid waste management problem in urban areas. To combat plastic litter, we develop a policy framework and strategy as a key measure.

Another key measure is laws and regulations while engaging relevant responsible institutions.

It is also important to implement these measures to address this problem on the ground.

During the recent years, Cambodia has begun transferring the waste management responsibility to

sub-national administrations through the most important mechanism referred to as “Safe Village/Commune/Sangkat/” mechanism, with the aim to address solid waste problems in urban areas and in the whole Cambodia.

This “Safe Village/Commune/Sangkat” mechanism transferred the duty of solid waste management to the sub-national level to manage waste management services and find ways to clean up their own villages and towns.

I believe we can do it! I believe that all Cambodian people will take part in this plastic waste reduction movement in Cambodia. We will come together as a part of the communities of all nations to reduce plastic waste universally.

I believe we can ensure a clean environment, good health, a happy life, and a prosperous future for all of us. Thank you!

yunanistan haberleri

cameron cohen sex video

www indinsex com