វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពអប់រំបរិស្ថាននៅថ្នាក់ក្រោមជាតិ
ថ្ងៃ អង្គារ, 27 កក្កដា, 2021នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន នៅថ្ងៃអង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន បានរៀបចំវគ្គបណ្តុះបណ្តាលតាមរយ:ប្រព័ន្ធអនឡាញ ( Zoom) ស្តីពីការពង្រឹងសមត្ថភាពអប់រំបរិស្ថាននៅថ្នាក់ក្រោមជាតិ។
សូមបញ្ជាក់ថា ក្នុងការបណ្តុះបណ្ទាល មន្រ្តីនៃនាយកដ្ឋានអប់រំ បានលើកបទបង្ហាញអំពីការប្រែប្រួលអាកាសធាតុ។ ផ្អែកលើលទ្ធផលនៃការសិក្សាស្រាវជ្រាវ KAP3 ប្រជាពលរដ្ឋកម្ពុជា បីភាគបួន បានដឹងថា ការប្រែប្រួលអាកាសធាតុកំពុងកើតមានឡើងនៅកម្ពុជា ហើយប្រជាជនស្ទើតែទាំងអស់យល់ថា សីតុណ្ហភាពនិងគ្រោះរាំងស្ងួតបានកើនឡើងក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ ឆ្លៀតក្នុងឱកាសនោះដែរ ក៏មានបទបង្ហាញអំពីនិតិវិធីក្នុងការវាយតម្លៃសាលាមេត្រីបរិស្ថាន ដែលមានលក្ខណ:វិនិច្ឆ័យទាំង៤គឺ ១. គោលការណ៍និងរដ្ឋបាលរបស់សាលាលើការងារបរិស្ថាន ២. មានការបង្រៀនបរិស្ថាន និងសកម្មភាពអប់រំបរិស្ថានក្នុងសាលានិងសហគមន៍ជុំវិញ ៣. មានសំភារ:បរិក្ខាអប់រំបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធនានា និងការប្រតិបត្តិបរិស្ថាន ៤. ភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធ និងការផ្សព្វផ្សាយតាមសហគមន៍៕