ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្រ្តីនៃក្រសួងបរិស្ថាន និងសហការីបានអញ្ជើញចូលរួម «ពិធីដាំដើមឈើសាមគ្គីភាពរវាងយុវជនអាស៊ី-អឺរ៉ុប» នៅមុខប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាយុវជនអាស៊ី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងមានការអញ្ជើញចូលរួមពីឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង-ស្ថាប័នរៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវៃក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ ឯកឧត្ដម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម លោកជំទាវ តំណាងអង្គទូតចំនួន២៩ប្រទេសប្រចាំកម្ពុជា និងឯកឧត្ដម លោកជំទាវ លោក លោកស្រី យុវជន និងភ្ញៀវកិត្តិយស ប្រមាណ២០០នាក់។

ឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង-ស្ថាប័នរៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវៃក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ បានរាយការណ៍សង្ខេបអំពីសាវតារ និងគោលបំណងនៃពិធីដាំដើមឈើសាមគ្គីភាពយុវជនអាស៊ី-អឺរ៉ុបដែលជាព្រឹត្តិការណ៍អម កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ ដឹកនាំដោយប្រទេសកម្ពុជាដែលនឹងត្រូវប្រព្រឹត្តិទៅតាមប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមប្រធានបទ «ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងពិភពលោកក្រោយវិបត្តិកូវីដ-១៩» ផ្តោតលើ ១) សុខភាព និងសុខុមាលភាពមាំមួន (SDG3) ២) ការអប់រំប្រកបដោយគុណភាព (SDG4) ៣) ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច (SDG8) និង៤) សកម្មភាពអាកាសធាតុ (SDG13)។ ឯកឧត្តមសង្កត់ធ្ងន់ថា ពិធីដាំដើមឈើថ្ងៃនេះ គឺជាសក្ខីភាពមួយបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការរួមចំណែកដល់ការសម្រេចបាននូវផែនការការអភិវឌ្ឍប្រកបដោយនិរន្តរភាព (SDGs) ជាពិសេស SDG13 តាមរយៈការលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសយុវជនទាំងកម្រិតជាតិ និងអន្តរជាតិក្នុងការស្តារធនធានធម្មជាតិ ការគ្រប់គ្រងបរិស្ថានដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការចូលរួមលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាជន។
ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា «ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងការប្រែប្រួសអាកាសធាតុជាបញ្ហាសាកលដែលទាមទារឱ្យមានការចូលរួមដោះស្រាយរួមគ្នា និងជាពិសេសការចូលរួមពីសំណាក់យុវជន»។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការរៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ ដឹកនាំដោយ ឯកឧត្ដម សុខ សូកេន និងក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់រៀបចំពិធីដ៏មានអត្ថន័យនេះឡើង ក្នុងស្មារតីរឹតចំណងការទូតជាលក្ខណៈអន្តរជាតិបន្ថែមទៀត និងជាសកម្មភាពប្រកបដោយការយកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុជាសកល ពីសំណាក់ថ្នាក់ដឹកនាំយុវជនកម្ពុជា និងអន្តរជាតិ។ ឯកឧត្ដម បានបង្ហាញពីមោទនភាពដែលប្រជាជនកម្ពុជា និងជាពិសេសយុវជននៅទូទាំងតំបន់អាស៊ី និងអឺរ៉ុបអាចចូលរួមជាមួយគំនិតផ្តួចផ្តើមនេះនិងរួមគ្នាទទួលខុសត្រូវជាមួយមហិច្ឆតាក្នុងការសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាដំណោះស្រាយឆ្លើយតបនឹងបញ្ហាបរិស្ថាននិងការប្រែប្រួលអាកាសធាតុពិភពលោក។ ឯកឧត្តមក៏បានលើកឡើងពីសេចក្តីថ្លែងការរបស់ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្រ្តីនៃក្រសួងបរិស្ថានអំពីជំហររបស់កម្ពុជាក្នុងការដោះស្រាយនឹងការប្រែប្រួលអាកាសធាតុនៅក្នុងកិច្ចប្រជុំកំពូលលើកទី២៦នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុនៅទីក្រុងក្លាសហ្កូ ចក្រភពអង់គ្លេសកាលពីសប្តាហ៌មុននេះផងដែរ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា បញ្ហាជំងឺកូវីដ-១៩ និងការប្រែប្រួលអាកាសធាតុជាបញ្ហាសកលដែលយើងមិនអាចមើលរំលងបានឡើយ ហើយព្រឹត្តិការណ៍ដាំកូនឈើនាពេលនេះមិនត្រឹមតែឆ្លុះបញ្ចាំង អំពីការគោរពរបស់យើងចំពោះបរិស្ថានធម្មជាតិ និងការយល់ដឹងអំពីបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិមិត្តរូបនៃភាពជឿជាក់លើពហុភាគីនិយម និងការរីកចម្រើនរួមគ្នា ក្រោមការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមជាមួយយុវជននៅទូទាំងពិភពលោក ទាំងក្នុងក្របខ័ណ្ឌក្រុមគ្រួសារនៃសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមប្រឹក្សាយុវជនអាស៊ី។ ដើមឈើដែលយើងរួមគ្នាដាំនៅថ្ងៃនេះនឹងក្លាយជានិមិត្តរូបនៃសាមគ្គីភាព ប្រកបដោយ ការអត់ធ្មត់ ស្ថេរភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងអាចផ្សាភ្ជាប់មេដឹកនាំវ័យក្មេងនៃតំបន់ទាំងពីរ ឱ្យបន្តមានការពិភាក្សាអំពីចក្ខុវិស័យរួមគ្នា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់អនាគតរបស់ប្រជាជាតិក្នុងតំបន់ទាំងពីរ។

គូរបញ្ជាក់ថា ពិធីដាំដើមឈើសាមគ្គីភាពរវាងយុវជនអាស៊ី-អឺរ៉ុប គឺជាគំនិតផ្តួចផ្តើមរបស់ ក្រសួងបរិស្ថាន និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាស្ថាប័នដឹកនាំក្រុមការងារអន្តរក្រសួងស្ថាប័ន សហការជាមួយនឹងមូលនិធិអាស៊ី-អឺរ៉ុប និងចូលរួមគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ អាជ្ញាធរជាតិអប្សរា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។ កូនឈើប្រណិតចំនួន៥៣ដើមត្រូវបានដាំដែលតំណាងឱ្យស្ថាប័នចំនួន២គឺលេខាធិការដ្ឋានអាស៊ាន សហភាពអឺរ៉ុប និងតំណាងបណ្ដាប្រទេសទាំង៥១ ជាសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
yunanistan haberleri

cameron cohen sex video

www indinsex com