ជំនួបពិភាក្សាការងារជាមួយលោកស្រី អាលីសា ឆែកគ័រ Alissar Chaker នាយកប្រចាំប្រទេសថ្មីរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP នៅកម្ពុជា
ថ្ងៃ អង្គារ, 14 ធ្នូ, 2021នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី អាលីសា ឆែកគ័រ Alissar Chaker នាយកប្រចាំប្រទេសថ្មីរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP នៅកម្ពុជាកាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងពីកិច្ចសហប្រតិបត្តិការ ដែលក្រសួងបរិស្ថានបានធ្វើជាមួយកម្មវិធី អភិវឌ្ឍន៍សហប្រជាជាតិក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពី កិច្ចការដែលក្រសួងបរិស្ថាន បាននិងកំពុងធ្វើទាំងក្របខណ្ឌគោលនយោបាយ ផែនការសកម្មភាព និងការ អនុវត្តជាក់ស្តែងសំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពបរិស្ថាន និងនិរន្តរភាពបរិស្ថាន។
លោកស្រី Alissar Chaker បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះកិច្ចសហប្រតិបតិ្តការដ៏មានផ្លែផ្ការវាងកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិលើវិស័យបរិស្ថានកន្លងមក ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថានជាវិជ្ជមាន។ លោកស្រីបានលើកឡើងពីកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថានក្នុងកិច្ចការជាច្រើនក្នុងនោះមានយុទ្ធនាកាត់បន្ថយសំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ ការអភិរក្សធនធានធម្មជាតិ ការប្រើប្រាស់ថាមពលស្អាត និងអព្យាក្រឹត្យភាពផ្នែកកាបូនជាដើម។ លោកស្រីបានគូសបញ្ជាក់ថាកម្ពុជាគឺជាដៃគូរបសស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ និងជាដៃគូប្រកប
ដោយការទុកចិត្ត និង គោរពគ្នាទៅវិញទៅមក។