ដែនជម្រកសត្វព្រៃតាតៃ៖ សម្រស់ទឹកធ្លាក់ និងទេសភាពតាមដងស្ទឹង
ថ្ងៃ ពុធ, 13 កញ្ញា, 2017ទឹកជ្រោះ ទឹកធ្លាក់ ទេសភាពព្រៃភ្នំ និងការជិះទូកកំសាន្តតាមដងព្រែក គឺជាចំណុចសក្តានុពលនៃដែនជម្រកសត្វព្រៃតាតៃ។ ដែនជម្រកសត្វព្រៃតាតៃដែលលាតសន្ធឹងចេញពីឃុំតាតៃក្រោម ដល់ឃុំត្រពាំងរូង រហូតដល់សង្កាត់ស្មាច់មានជ័យ។
ក្នុងដែនជម្រកសត្វព្រៃតាតៃមានទីកន្លៃងទេសចរណ៍ចំនួន៣កន្លែង ទី១ ស្ថិតនៅក្នុងភូមិអន្ងង់រ៉ាក់ ឃុំ តាតៃក្រោម ស្រុកកោះកុងខេត្តកោះកុង ដែលមានទឹកជ្រោះតាតៃនៅលើដងព្រែកតាតៃ ការជិទូកកំសាន្តតាមដងព្រែកដែលអាចមើលឃើញសត្វព្រៃ ទេសភាពរុក្ខជាតិតាមដងស្ទឹង និងចំការដំណាំ ហើយតំបន់នេះស្ថិតក្រោមការគ្រប់គ្រងរបស់សហគមន៍អេកូទេសចរណ៍តាតៃ ដែលមានចំងាយ២៣គីឡូមែត្រពីទីរួមខេត្ត។ ទី២ តំបន់សហគមន៍អេកូទេសចរណ៍ត្រពាំងវិញមានទីតាំងស្ថិតក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដែលមានសក្តានុពលលើទឹកធ្លាក់ សត្វព្រៃ ទេសភាពព្រៃភ្នំ និងទេសភាពតាមដងព្រែក។ ចំណែកឯកទី៣ គឺនៅក្នុងភូមិស្មាញ់ង៉ាម សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ដែលមានសក្តានុពលលើផ្នែកទឹកធ្លាក់៕
ដោយ៖ ស៊ុន មេសា, ប្រភព៖ មន្ទីបរិស្ថានខេត្តកោះកុង