សូមអបអរសាទរទិវាទឹកពិភពលោកថ្ងៃទី ២២ ខែមីនា
ថ្ងៃ អង្គារ, 22 មិនា, 2022ពិភពលោកបានប្រារព្ធទិវាទឹកពិភពលោក និងបានលើកកម្ពស់ការយល់ដឹងអំពីប្រជាជនចំនួន ២ ពាន់លាននាក់ដែលកំពុងរស់នៅដោយគ្មានទឹកស្អាតប្រើប្រាស់។ ការផ្តោតសំខាន់នៃទិវាទឹកពិភពលោកឆ្នាំ ២០២២ នេះ គឺដើម្បីជំរុញសកម្មភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDG) 6៖ ទឹក និងអនាម័យសម្រាប់ទាំងអស់គ្នានៅឆ្នាំ ២០៣០ ។
ដើម្បីរក្សាបាននូវប្រភពទឹកសាបសម្រាប់ប្រើប្រាស់ និងទប់ស្កាត់វិបត្តិខ្វះទឹក យើងទាំងអស់គ្នាត្រូវចូលរួមអភិរក្សធនធាន ធម្មជាតិ ព្រៃឈើដែលជាប្រភពទាក់ទាញទឹកយ៉ាងសំខាន់។ កម្ពុជាបច្ចុប្បន្នមានផ្ទៃដីអភិរក្សទំហំ ៧,៣លានហិកតា ឬស្មើប្រមាណ ៤១%នៃប្រទេសកម្ពុជា។ ដោយសារកត្តាសុខសន្តិភាព និងការការពារនិងអភិរក្សមានភាពប្រសើរឡើងចំពោះតំបន់ការពារធម្មជាតិ។ សូមចូលរួមសន្សំសំចៃការប្រើប្រាស់ ទឹកដើម្បីរក្សនិរន្តរភាពប្រភពទឹកសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត!