ក្រសួងបរិស្ថាននឹងរៀបចំផែនការសកម្មជាតិសម្រាប់កាត់បន្ថយសំរាមសុទ្រនៅកម្ពុជានិងក្របខណ្ឌអាស៊ាន
ថ្ងៃ អង្គារ, 24 ឧសភា, 2022នៅព្រឹកថ្ងៃទី២0 ខែឧសភា ឆ្នាំ២០២២ នាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រសហការជាមួយ IGES IDEA Consultant Inc. បានរៀបចំសិក្ខាសាលាសម្ពោធគម្រោង និងប្រកាសដាក់ឱ្យដំណើរការគម្រោង គាំទ្រការរៀបចំផែនការសកម្មភាពជាតិ កាត់បន្ថយសំរាមសមុទ្រនៅកម្ពុជា ដោយមានការគាំទ្រពីលេខាធិការដ្ឋានអាស៊ាន និងរាជរដ្ឋាភិបាលជប៉ុន ក្រោមអធិបតីភាពលោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូត ប្រទេសជប៉ុនប្រចាំនៅកម្ពុជា និងសមាជិកមកពីអន្តរក្រសួងស្ថាប័នរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិខេត្តកោះកុង កំពត កែប និងខេត្តព្រះសីហនុ ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ ចូលរួមចំនួន ៨៥នាក់។ សិក្ខាសាលាបានឯកភាពគ្នារៀបចំផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថាយសំរាមសមុទ្រដោយមានសង្គតិភាពជាមួយផែនការយុទ្ធសាស្ត្រជាតិដែលមានស្រាប់ដូចជា ដូចជា ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ យុទ្ធសាស្ត្រជាតិសេដ្ឋកិច្ចចក្រា និងការរំពឹងទុកនៃកិច្ចព្រមព្រៀងការបំពុលពីប្លាស្ទិចដែលត្រូវចរចានៅឆ្នាំ២០២៤។ ការរៀបចំផែនការសកម្មភាពនេះនឹងរំពឹងថា នឹងបានជាសេចក្តីព្រៀងចុងក្រោយសម្រាប់ដាក់ចូលក្នុងកិច្ចប្រជុំអាស៊ាននៅចុងឆ្នាំ២០២២នេះ។