កិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីកិច្ចសហការរបស់ដៃគូវិនិយោគជប៉ុន ក្នុងការរៀបចំនិងប្រតិបត្តិការមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន នៅទីស្តីការក្រសួងបរិស្ថាន
ថ្ងៃ សៅរ៍, 19 វិច្ឆិកា, 2022នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីកិច្ចសហការរបស់ដៃគូវិនិយោគជប៉ុន ក្នុងការរៀបចំនិងប្រតិបត្តិការមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន នៅទីស្តីការក្រសួងបរិស្ថាន។
សូមជម្រាបផងដែរថា ក្រុមហ៊ុនជប៉ុនគ្រោងនឹងសហការជាមួយមជ្ឈមណ្ឌលកេសរកូលលើផ្នែកសំខាន់ៗ រួមមាន៖១. ការរៀបចំប្រព័ន្ធផ្គត់ផ្គង់ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ២. ការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងមជ្ឈមណ្ឌលរួមមាន ការរៀបចំប្រព័ន្ធផ្គត់ផ្គង់មធ្យោបាយធ្វើដំណើរដោយយានយន្តអគ្គិសនី ៣. ការរៀបចំប្រព័ន្ធគ្រប់គ្រងសំណល់ រឹង-រាវ ក្នុងមជ្ឈមណ្ឌល និង ៤. ការរៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ និងបម្រើសកម្មភាពនានារបស់មជ្ឈមណ្ឌល។ ការជួយគាំទ្ររបស់ជប៉ុនទាំងនេះនឹងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងកំពុងពេញនិយមបំផុតក្នុងសកលលោករួមមានការរៀបចំMega Solar, Green Hydrogen, Micro-Grid, Smart waste collection, smart road and mobility។ល។