កិច្ចប្រជុំអន្តរក្រសួងស្ដីពី “ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន”
ថ្ងៃ សុក្រ, 13 មករា, 2023ក្រសួងបរិស្ថានបានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្ដីពី “ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន” នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នាទីស្ដីការក្រសួងបរិស្ថាន ដើម្បីពិនិត្យ កែសម្រួល និងសម្រេច ការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនអោយកាន់តែមានប្រសិទ្ធភាព និង មានភាពងាយស្រួល ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ និង ប្រជាពលរដ្ឋ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុង ស្រុក មន្ទីរបរិស្ថានរាជធានីខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ នៃក្រសួងបរិស្ថាន។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការធ្វើបទបង្ហាញនូវប្រធានបទសំខាន់ៗដូចជា ៖
១.ទិសដៅបង្កើនប្រសិទ្ធភាពសេវាសំរាម សំណល់រឹងទីប្រជុំជន
២.វិធានការចំពោះមុខដើម្បីឈានទៅសម្រេចទិសដៅ
៣.តម្រូវការថវិកាសម្រាប់គាំទ្រការរៀបចំសេវាសម្អាត ប្រមូល ដឹកជញ្ជូន និងទុកដាក់សំរាម សំណល់រឹងទីប្រជុំជន
៤.ប្រព័ន្ធបច្ចេកវិទ្យាជួយក្នុងការជំរុញ និងគាំទ្រការគ្រប់គ្រង ដំណើរការរៀបចំសេវាប្រមូលសំរាម
៥.ការងារប្រឡងប្រណាំងភូមិ ឃុំ សង្កាត់មានសុវត្ថិភាព «លក្ខណៈសម្បត្តិទី៦៕