ស្ទឹងអារ៉ែង ​ស្ថិត​ក្នុងភូមិសាស្ត្រស្រុកថ្មបាំង ខេត្តកោះកុង

ស្ទឹងអារ៉ែងលាតសន្ធឹងកាត់ឃុំចំនួន៣ គឺឃុំជំនាប់ ឃុំប្រឡាយ និងឃុំចំណារ ។ ស្ទឺងអារ៉ែងហ៊ុមព័ទ្ធដោយព្រៃត្រូពិច ដ៏ខៀវស្រងាត់ ដែលជាទីជម្រកនៃសត្វព្រៃ និងជីវៈចំរុះ កម្រៗ ជាច្រើនប្រភេទ។ ស្ទឹងអារ៉ែងក៏ផ្នែកមួយដែលបានទាក់ទាញភ្ញៀវទេសចរណ៍ ទៅបោះតង់សម្រាកកម្សាន្តលើឆ្នេរខ្សាច់ នារដូវទឹកស្រក ដើម្បីទស្សនា សត្វកម្រក្រពើភ្នំ និងត្រីនាគ ដែលរស់នៅតាមដងស្ទឹង។

Credit: បងស្នា/Kindness Back