កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការរៀបចំវេទិកាថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី3R សេដ្ឋកិច្ចចក្រា
ថ្ងៃ អង្គារ, 7 កុម្ភៈ, 2023កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការរៀបចំវេទិកាថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី3R សេដ្ឋកិច្ចចក្រា ចាប់ពីថ្ងៃ ទី៨ ដល់ថ្ងៃទី១០ កុម្ភៈ នៅខេត្តសៀមរាប។ នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានដឹកនាំធ្វើសន្និសីទសារព័ត៌មានដោយមានការអញ្ជើញចូលរួមពីអ្នកសារព័ត៌មានជាង ២០ ស្ថាប័ន ដើម្បីជម្រាបជូនសាធារណជនអំពីវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកស្តីពី «3R» និង សេដ្ឋកិច្ចចក្រា។ នេះគឺជាលើកទី១ ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះនៃវេទិកាថ្នាក់តំបន់នេះ។ ចាប់ផ្តើមឡើងនៅឆ្នាំ២០០៩ នៅប្រទេសជប៉ុន វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកស្តីពី3R សេដ្ឋកិច្ចចក្រា បានរៀបចំចំនួន ១១ លើកហើយរហូតមកដល់ឆ្នាំ២០២៣ នេះ និងរំពឹងថានឹងមានអ្នកចូលរួមប្រមាណ ៥០០នាក់មកពីជិត ៤០ ប្រទេស។