កិច្ចពិភាក្សារវាង ឯកឧត្តម សាយ សំអាល់ ជាមួយលោក Nkulumo Zinyengere
ថ្ងៃ សុក្រ, 24 កុម្ភៈ, 2023ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយលោក Nkulumo Zinyengere ប្រធានក្រុមការងារបច្ចេកទេសសិក្សាស្រាវជ្រាវ របស់ធនាគារពិភពលោក។ កិច្ចពិភាក្សាបានផ្ដោតលើការងារលើកកម្ពស់មុខងារនិងតួនាទីនៃតំបន់ការពារធម្មជាតិក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការជំរុញកសិកម្មធន់នឹងការប្រែប្រួលអាកាសធាតុ ឥណទានកាបូន ហិរញ្ញប្បទានបៃតង និងមូលនិធិទូទាត់សម្រាប់ការបាត់បង់និងការខូចខាតដោយការប្រែប្រួលអាកាសធាតុ។