កេសរកូលក្បាលពស់វែក ដុះស្ថិតនៅតំបន់ខ្នងតាកំប៉ោង ដែនជម្រកសត្វព្រៃភ្នំសំកុស
ថ្ងៃ ចន្ទ, 13 មិនា, 2023កេសរកូលក្បាលពស់វែក ជាកេសរកូលដុះតោងភ្ជាប់នឹងដើមឈើ និងដុះតាមថ្ម មានក្តៀងខ្លី។ មើមមានស្រទាប់បញ្ឆោត និងស្លឹកវែង (១២-៣០ស.ម) គ្មានរោម។ ដុះរយ:កម្ពស់ ៥០ម-១៥០ម រដូវចេញផ្កា ខែមករា ដល់មិថុនា ។ កញ្ចុំផ្កានៅចំហៀង រៀបជាចង្កោម ត្របកផ្កាទំនេរ ឡាប៊ែល គ្មានខ្នាយ។ កញ្ចុំផ្កាវែងអាចមានប្រវែងពី១០ ២០ ស.ម ហើយផ្កាទំហំប្រហែល៣ស.ម ផ្កាមានក្លិនក្រអូប។ ដុះលើដើមឈើ ដុះលើថ្មដែលមានស្លែ មានពន្លឺតិច និងសំណើមខ្ពស់ក្នុងតំបន់ព្រៃស្រោង និងព្រៃទំនាប។
Credit: Phirom Choun