នារសៀលថ្ងៃអង្គារ ១៤រោច ខែទុតិយាសាឍ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ» បានរៀបចំកិច្ចប្រជុំមួយ ដឹកនាំដោយ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ និងជាប្រធានអង្គភាពអនុវត្តគម្រោង នឹងអញ្ជើញចូលរួមពីឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការ និងជាអនុប្រធានអង្គភាពអនុវត្តគម្រោង ឯកឧត្តម ខៀវ បូរិន អនុរដ្ឋលេខាធិការ និងជានាយកគម្រោង លោកប្រធានគ្រប់គ្រងគម្រោង ព្រមទាំងសមាជិក សមាជិកា និងទីប្រឹក្សាសរុបប្រមាណ ៦០នាក់។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សាអំពីលទ្ធផល និងវឌ្ឍនភាពនៃការអនុវត្តគម្រោងរយៈពេល៣ឆ្នាំកន្លងមក ព្រមទាំងកំណត់បញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីធានាឱ្យគម្រោងសម្រេចលទ្ធផលបានតាមការរំពឹងទុក។