ឯកឧត្តមរដ្ឋមន្ត្រីបរិស្ថាន ស្វាគមន៍ចំពោះការវិនិយោគលើថាមពលកកើតឡើងវិញ
ថ្ងៃ សុក្រ, 2 កុម្ភៈ, 2018ឯកឧត្តម សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនថាមពលពន្លឺព្រះអាទិត្យ OMNI NAVITAS ដែលដឹកនាំដោយលោក Jim McAuliffe ចូលជួបសំដែងការគួរសម និងពិភាក្សាការងារស្តីពីការវិនិយោគថាមពលកកើតឡើងវិញ។ ភាគីក្រុមហ៊ុនOMNI NAVITAS ដែលជាក្រុមហ៊ុន មកពីអាមេរិក បានលើកឡើងពីគម្រោងនៃបំណងវិនិយោគលើថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ចំពោះគម្រោងនៃការវិនិយោគលើថាមពលកើតឡើងវិញនេះ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនចូលរួមធ្វើការសិក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជាលើគម្រោងថាមពលនៃការកកើតឡើងវិញផងដែរ៕