នៅទីស្តីការក្រសួងបរិស្ថាន ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ឃុត ចាន់ដារ៉ា អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន និងជា ប្រធាន ក្រុមការងារ ស.វ.ហ.ស្ថ. សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ បានបើកកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់ បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល របស់ក្រុមហ៊ុន UBE Development Co., Ltd.ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ​ រដ្ឋបាលខេត្តក្រចេះ មន្ទីរបរិស្ថានខេត្តក្រចេះ អង្គការ NGO Forum នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន ជាលេខាធិការដ្ឋាន ស.វ.ហ.ស្ថ តំណាងក្រុមហ៊ុនម្ចាស់គម្រោង និង ក្រុមហ៊ុនទីប្រឹក្សា Sustinat Green។
លទ្ធផលនៃអង្គប្រជុំបានសម្រេចនូវចំនុចមួយចំនួនដូចខាងក្រោម៖
(១). ក្រុមហ៊ុនម្ចាស់គម្រោងត្រូវសហការជាមួយអជ្ញាធរខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដោះស្រាយផលប៉ះពាល់ដីធ្លីជាមួយប្រជាពលរដ្ឋដែលនៅសេសសល់(ចំនួន ៤៧គ្រួសារ)ឱ្យបានចប់ និងឆាប់រហ័ស។
(២). ត្រូវមានអាងប្រព្រឹត្តិកម្មសំណល់រាវតាមលក្ខណៈបច្ចេកទេស និងមានទីលានចាក់សំណល់រឹង ប្រកបដោយសុវត្ថិភាព
(៣). ត្រូវមានផែនការគ្រប់គ្រងសំណល់ភក់ និងសំណល់គ្រោះថ្នាក់ឱ្យបានច្បាស់លាស់។
(៤). ក្រុមហ៊ុនត្រូវភ្ជាប់ ប្លង់មេ (Master Plan) លិខិតអនុញ្ញាតិ ឬកិច្ចសន្យារវាងក្រុមហ៊ុន និងអជ្ញាធរខេត្ត ឬក្រុមហ៊ុនជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់នៅក្នុងរបាយការណ៍នេះ។
(៥). ក្រុមហ៊ុនត្រូវរៀបចំការងារសង្រ្គោះបន្ទាន់(ស្ថានីយ៍ពន្លត់អគ្គីភ័យ និងក្លីនិកសុខភាព)នៅក្នុងតំបន់គម្រោង ឱ្យបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស។
(៦). ក្រុមហ៊ុនត្រូវរក្សាទុកព្រៃសងខាងទ្រនាប់ដងអូរឱ្យបាន៥០ម៉ែត្រ។
(៧). នាយកដ្ឋាន EIA ត្រូវបន្តតាមដានលើគុណភាពរបាយការណ៍ដែលក្រុមហ៊ុនទីប្រឹក្សាបានធ្វើការកែសម្រួល៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ថ្ងៃ អង្គារ, 22 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ