ដំណើរទស្សនកិច្ចរបស់លោកជំទាវឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា មកកាន់ខេត្តកោះកុង
ថ្ងៃ សុក្រ, 29 មិថុនា, 2018នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ មន្ទីរបរិស្ថានខេត្តកោះកុង បានសម្របសម្រួល និងទទួលដំណើរទស្សនកិច្ចការងាររបស់លោកជំទាវ អេនជេឡា កកូរែន (Angela Corcoran) មកកាន់សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប និងបឹងកាឆាង ស្ថិតក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង ដើម្បីពិនិត្យស្វែងយល់អំពីកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ ដោយមានការចូលរួមពីសហគមន៍ ស្វែងយល់ពីជីវភាពរស់នៅរបស់សមាជិកសហគមន៍ និងផលប្រយោជន៍ពីការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិនេះ។
លោកជំទាវបានកោតសរសើរដល់សហគមន៍របស់យើងដែលបានខិតខំប្រឹងប្រែងចូលរួមការពារធនធានធម្មជាតិ និងថែរក្សាអនាម័យនៅក្នុងតំបន់បានយ៉ាងល្អ ជាពិសេសមន្ទីរបរិស្ថានខេត្ត ព្រមទាំងបរិស្ថាន ដែលបានគាំទ្រសហគមន៍។ បន្ទាប់មកលោកជំទាវឯកអគ្គរដ្ឋទូតបានជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ និងបានទស្សនាព្រៃកោងកាងដ៏ស្រស់ត្រកាលរបស់តំបន់ទាំងពីរនេះ៕